ករណីឃា.ត.ក.ម្មដែលល្បីកក្រើករាជធានីភ្នំពេញ កាលពីឆ្នាំ ២០២០ នោះត្រូវបានឲ្យដឹងថា ពេលនេះត្រូវបានសមត្ថកិច្ចថៃ ឃាត់ខ្លួនជនដៃ ដោយខាងកម្ពុជាបានសហការផ្តល់ព័ត៌មាន ទៅកាន់សមត្ថកិច្ចថៃ ដោយកំពុងតែអនុវត្តតាមច្បាប់អន្តោប្រវេសន៍ មុននឹងប្រគល់មកកម្ពុជា ដើម្បីចាត់ការតាមផ្លូវច្បាប់។
ជាមួយគ្នានេះដែរតាមរយៈប្រភពដដែល បានឲ្យដឹងថា ជនដៃដល់បានសម្ងំលាក់ខ្លួនធ្វើជាកម្មករខុសច្បាប់នៅខេត្តចន្ទបូរី ប្រទេសថៃ ដោយបានរត់គេច ទទួលស្គាល់ថាជាមនុស្សតាមដីការបស់តុលាការកម្ពុជាបានបា.ញ់ស.ម្លា.ប់មិត្តស្រីរបស់ខ្លួនដោយសារតែមានជម្លោះរឿងប្រច័ណ្ឌ។
រំលឹកឃា.ត.ក.ម្មកាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០ គឺជាករណីដ៏ល្បីរបស់ប្រទេសកម្ពុជា លោក យឿន វ៉ាន់ដេត ដែលធ្លាប់បម្រើការក្នុងជួរកងទ័ពនៅកម្ពុជា ដោយប្រព្រឹត្តអំពើឃា.ត.ក.ម្មលើមិត្តស្រី ដោយប្រើកាំ.ភ្លើ.ងខ្លី.បា.ញ់ចំក្បាល បណ្តាលឲ្យមិត្តស្រីស្លា.ប់ភ្លាមៗ ដែលហេតុការណ៍នៅរាជធានីភ្នំពេញដែលជាករណីធ្ងន់ធ្ងរនិងតក់ស្លុតកំពុងចាប់អារម្មណ៍ខ្លាំងសម្រាប់ប្រជាពលរដ្ឋកម្ពុជា៕ ប្រភព៖ Khmerlaod