ក្ដៅៗ! ក្រុមសម្តែងដែលមានឈ្មោះថាក្រុមបាវិត ត្រូវបាន….

នៅព្រឹកនេះក្រុមសម្តែងដែលមានឈ្មោះថាក្រុមបាវិត ត្រូវបានស្នងការរដ្ឋាននគរបាល រាជធានីភ្នំពេញ កោះហៅមកអប់រំហើយ បន្ទាប់ពីចេញវិដេអូ សកម្មភាពនិងពាក្យសំដីមិនសមរម្យ លើបណ្តាញសង្គមFacebook បន្ទាប់ពីក្រុមសម្តែងដែលមានឈ្មោះថាក្រុមប៉ាវិត បានចេញវិដេអូកិច្ចសម្ភាសន៍និយាយពីការរួមភេទជាមួយអនិតិជន ហើយត្រូវបានត្រូវបានផ្ទុះពេញបណ្តាញសង្គម បន្ទាប់មានការរិះគន់យ៉ាងចាស់ដៃពីបណ្តាញសង្គមមក វាធ្វើអោយមានការប៉ះពាល់សិលធម៌សង្គមយ៉ាងខ្លាំង។

ដោយមើលឃើញបែបនេះហើយ ទើបនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២២នេះ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់អោយ លោកឧត្តមសេនីយទោ ចាន់កិត្តិខុម ស្នងការងទទួលបន្ទុកការរិយាល័យប្រឆាំងការជួយដូមនុស្ស និង លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងរាជធានីភ្នំពេញ បានហៅអោយ ឈ្មោះ លោក សុគន្ធ ដេវិត ដែលជាអ្នកដឹកនាំ និងលោក វណ្ណា ឌីជាតារាសម្តែង មកបំភ្លឺទាក់ទងនិងការណីវិដេអូខាងលើ ។

បន្ទាប់ពីសមត្ថកិច្ចហៅក្រុមបាវិតមកស្នងការភ្លាម សមត្ថកិច្ចបានសាកសួយទាក់ទងទៅនិងពត៌មានមួយចំនួនពីការចេញវិដេអូនិងកិច្ចសម្ភាសន៍នូវពាក្យសំដី មិនសមរម្យ ក្រុមប៉ាវិតក៏សុខចិត្តព្រមទទួលកំហុសទាំងអស់ដែលខ្លួនបានប្រព្រឹត្តិ ហើយសន្យាឈប់ថតពីដេអូណាមួយដែលប៉ះពាល់ដល់ដល់សង្គមទៀតហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *