បាត់មុខយូរស្រាប់តែពេលនេះម្ចាស់ពានចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា បង្ហាញវត្តមានវិញហើយ ព្រមទាំងបានប្រាប់ពីមូលហេតុមួយបណ្ដាលអោយខ្លួនបាត់មុខពីបណ្ដាញសង្គមផងដែរ គឺដោយសារអាខោនហ្វេសប៊ុករបស់លោកត្រូវគេលួ.ចបា.ត់។
ដោយនៅលើគណនីហ្វេសប៊ុករបស់តារាចម្រៀងកំពូលរូបនេះបានសរសេរបង្ហោះថា «សូមជំរាបជូន បងប្អូនទាំងអស់ថាខ្ញុំមានតែអាខោន ហ្វេបុកផេកនេះតែ1គត់ ក្រៅពីនិងគេលួ.ចយកពីខ្ញុំទៅបា.ត់អស់ហើយ ចាប់ពីនេះតទៅខ្ញុំអត់មានជា.ប់កុងត្រានិងផលិតកម្មឬច្រៀងឲ្យផលិតកម្មណាតទៅទៀតទេ»។
លោក ប៊ុត សីហា បានបញ្ជាក់បន្ថែមថា «ខ្ញុំនិងងើបដើរដោយខ្លួនឯង គឺធ្វើបទចម្រៀងដាក់ផេកនិងឆាណែលយូធូបដោយខ្លួនឯងមិនមានអ្វីត្រូវរុញរាទៀតទេ។បទខ្ញុំបញ្ចេញលើកដំបូងសង្ឃឹមបងប្អូនជួយស៊ែនិងខមិនត្រេកអរដោយរីករាយ ជួបគ្នាឆាប់ៗហ្វេនៗជាទីស្រលាញ់ ជួយស៊ែម្នាក់មួយផងដោយក្តីគោរព»៕ អត្ថបទ៖ Fan-Dara