ក្ដៅៗ! ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញបញ្ជាក់ហើយ (មានវីដេអូ)

យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «បន្ទាប់ពីបានឃើញគណនីផេកហ្វេសបុកមួយដែលមានឈ្មោះថា KHEM YANG Online​ បានផុសឃ្លីបវីដេអូចំណងជើងថា “សុំចូលអង្គុយក្នុងឡានផងបានអត់? ស្រីស្អាតសុំ….” នៅលើបណ្តាញសង្គមហ្វេសបុក ទាក់ទងទៅនឹងសកម្មភាពសម្តែង​អសីលធម៌​ក្រុមការងារជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវលេីករណីនេះ ជាលទ្ធផលក្រុមការងារបានរកឃេីញថាទាំងម្ចាស់គណនីហ្វេសបុក ទាំងអ្នកសម្តែងក្នុងសកម្មភាពនេះ​ គឺកំពុងរស់នៅក្នុងប្រទេសថៃ

សូមបញ្ជាក់ថា៖ ការសម្តែងនេះគឺជាការខ្វះការគិតពិចារណា អសីលធម៌ ដែលធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ក្រុមការងារក៏បានទាក់ទងទៅម្ចាស់គណនីផងដែរ ហើយម្ចាស់គណនីក៏បានឯកភាពលុបឃ្លីបវីដេអូនេះចេញ​ ថែមទាំងនឹងធ្វើវីដេអូសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន ហេីយផុសក្នុងគណនីផេកហ្វេសបុករបស់ខ្លួផងដែរ​ »៕

Leave a Reply

Your email address will not be published. Required fields are marked *