ដូចការសង្ស័យរបស់មហាជនអ្នកគាំទ្រពិតមែន ពេលនេះលោកឧកញ៉ា តារាចម្រៀងលំដាប់កំពូល ខេមរៈ សិរីមន្ត បានសម្រេចចិត្តចាកចេញពីទ្រនំចាស់ គឺផលិតកម្មហង្សមាសហើយ ដោយចូលផលិតកម្មថ្មី គឺផលិតកម្ម កាឡាក់ស៊ី ណាវ៉ាត្រា។
នេះបើយោងតាមការបង្ហោះនៅលើហ្វេសប៊ុករបស់លោកមុននេះបន្តិច ដោយលោកបានសរសេរយ៉ាងដូច្នេះថា «បងប្អូនដែលគាំទ្រខ្ញុំបាទទាំងអស់គ្នាបន្តិចទៀតនេះខ្ញុំនឹងក្លាយជាសមាជិកគ្រួសារ GALAXY NAVATRAហើយបទចម្រៀងថ្មីរបស់ខ្ញុំក៏នឹងចេញនៅពេលខាងមុខនេះដែរ ក្នុង Chanel galaxy សូមបងប្អូនរងចាំតាមដានទាំងអស់គ្នាណាបាទ»៕