ក្រុងចំនួន២ យកល្បែងស៊ីសងដាក់ជាឈុតតំណាងជាតិរងការរិះគន់យ៉ាងចាស់ដៃក្នុងកម្មវិធី Miss Grand Cambodia យប់មិញ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រកួតបឋមនៃកម្មវិធី Miss Grand Cambodia 2022 យប់មិញ ដោយឈានដល់វគ្គប្រកួតឈុតតំណាងជាតិបានរងការរិះគន់ជាខ្លាំងពីសំណាក់មហាជនបានចូលរួមទស្សនាតាមរយៈការ Live ផ្ទាល់របស់កម្មវិធី ដោយសារតែមានឈុតតំណាងជាតិរបស់ខេត្ត-ក្រុងចំនួនពីរបានបង្ហាញពីរូបភាពល្បែងស៊ីសងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ទស្សនិកជន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្ត-ក្រុងទាំងពីរបានបង្ហាញពីឈុតមានរូបភាពល្បែងស៊ីសងក្នុងការធ្វើជាតំណាងរបស់ខ្លួននោះគឺឈុតតំណាងក្រុងបាវិត និង ក្រុងប៉ោយប៉ែត ដែលឈុតទាំងពីរនេះបានឆ្លុះបង្ហាញពីភាពមិនសមរម្យ រៀបរាប់ពីប្រភេទល្បែងស៊ីសង រហូតដល់មានសាធារណមិតរិះគន់យ៉ាងខ្លាំងដល់ម្ចាស់កម្មវិធី និង អ្នកច្នៃឈុតនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកចូលរួមទស្សនាបានរិះគន់ការស្លៀកពាក់នេះហាក់មិនយល់ពីម្ចាស់កម្មវិធី ដែលមានលោក អិុន សុភិន ជាអ្នករៀបចំ និងអ្នកច្នៃម៉ូដផ្ទាល់ឱ្យក្រុងទាំងពីរថាតើខ្វះអ្វីសម្រាប់ឈុតតំណាងជាតិរបស់ក្រុងទាំងពីរ ទើបសម្រេចចិត្តយកឈុតដែលមានល្បែងស៊ីសងមកដាក់ ដែលហាក់បង្ហាញពីរូបភាពកាន់តែអាក្រក់ក្នុងសង្គមជាតិ និងថ្នាក់អន្តរជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទំព័រហ្វេសប៊ុកមួយមានឈ្មោះ “បុរាណាចារ្យ” ក៏បានផ្ទុះការមិនពេញចិត្តចំពោះឈុតតំណាងជាតិរបស់ក្រុងទាំងពីរខាងលើផងដែររហូតដល់បង្ហោះសារលើហ្វេសប៊ុកថែមទៀតថា យើងសូមសម្ដែងការមិនពេញចិត្តឈុតទាំង ២ នេះ ព្រះរាជាណាចក្រកម្ពុជាមិនបានរីកចម្រើនដោយសារល្បែងស៊ីសងទេ ហើយល្បែងស៊ីសង គ្មានកិត្តិយសជាអត្តសញ្ញាណតំណាងជាតិ តំណាងខេត្ត តំណាងឱ្យប្រជាជនកម្ពុជាទេ។ ល្បែងស៊ីសងមិនមែនជាមោទនភាពនៃប្រទេសកម្ពុជាយើងទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទងឈុតតំណាងជាតិរបស់ក្រុងទាំងពីរដែលរូបភាពល្បែងស៊ីសងនេះលោក អុិន សុភិន ដែលជាអ្នកចាត់ការទូទៅកម្មវិធី Miss Grand Cambodia មិនអាចទាក់ទងសុំការស្រាយបំភ្លឺបានទេ ដោយទូរសព្ទរបស់លោកមិនអាចទាក់ទងបាន។ យ៉ាងណាក៏ដោយទស្សនិកជនបានចូលរួមទស្សនាតាមរយៈការ Live របស់កម្មវិធីក៏បានកោតសរសើរពីឈុតតំណាតជាតិរបស់បេក្ខភាពផ្សេងៗទៀតដែលមកពីបណ្ដាខេត្ត ក្រុងដទៃទៀតថាបានបង្ហាញអត្តសញ្ញាណរបស់ខ្លួនបានល្អ និងមានភាពទាក់ទាញជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថាកាលពីយប់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ នេះ កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2022 បានឈានដល់វគ្គឈុតតំណាងខេត្ត-ក្រុង ចំនួន ៣៥ ដែលបង្ហាញដោយបេក្ខភាពទាំង ៣៥ នាក់ ហើយកម្មវិធីនេះនឹងប្រកួតវគ្គផ្ដាច់ព្រ័ត្រនាចុងសប្ដាហ៍នេះ ពោលគឺត្រូវនឹងថ្ងៃសៅរ៍ទី ២៧ ខែសីហា ឆ្នាំ២០២២៕ ប្រភព៖ Kbors Kbay

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *