កំពូលតារាចម្រៀងស្រីចាស់វស្សាប្រចាំផលិតកម្មហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា ជារឿយៗតែងបង្ហាញសកម្មភាពថតរូបជុំគ្រួសារយ៉ាងមានសុភមង្គលបំផុត ជាមួយនឹងដំណើរកំសាន្តនៅរម្យណីដ្ឋាននានាជាច្រើនពុំសូវដាច់ឡើយ។
កាលពីឆ្នាំទៅ តារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបង្ហោះរូបភាពហែលទឹកលេងកំសាន្តជាមួយកូនប្រុសយ៉ាងមានក្ដីសុខ ទឹកមុខញញឹមពព្រាយសប្បាយរីករាយក្រៃលែងផងដែរ។
ស្ថិតក្នុងសម្លៀកបំពាក់ប៊ីគីនីហែលទឹកនោះ គេសង្កេតឃើញរាងរៅរបស់តារាចម្រៀងស្រីរូបនេះនៅតែស្រលូន ហាក់មិនមានការផ្លាស់ប្ដូរបន្តិចសោះឡើយ បើទោះបីតារាចម្រៀងរូបនេះមានកូនប្រុសម្នាក់រួចទៅហើយក្ដី។
ក្រោយឃើញរូបភាពជាច្រើនសន្លឹកត្រូវបានបង្ហោះដោយសាមីខ្លួន អ្នកនាង ឱក សុគន្ធកញ្ញា នេះដែរ ត្រូវបានមហាជនអ្នកគាំទ្រស្ងើចសរសើរមិនដាច់ពីមាត់អំពីសម្រស់ ហើយតារាចម្រៀងរូបនេះក៏កម្រនឹងស្លៀកសំលៀកបំពាក់បែបស៊ិចស៊ីដូចពេលនេះដែរ៕ អត្ថបទ៖ Fan-Dara