ខឹងចិត្ត ATM ដាក់លុយមិនចូល ស្រាប់តែធ្វើរឿងនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសចិត្តក្ដៅម្នាក់កំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍ពេញបណ្ដាញសង្គម ក្រោយរូបគេត្រូវប៉ូលិសឃាត់ខ្លួនធ្វើការណែនាំ និងផាកពិន័យ ព្រោះតែបានវាយបំបែកកញ្ចក់ទូ ATM ដោយមូលហេតុគាំងដាក់លុយហើយមិនលោតចូលទៅក្នុងគណនី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវមួយនេះកើតឡើងនៅយប់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ ទូ ATM នោះបានដាក់នៅមុខហាងលក់ទំនិញមួយកន្លែងស្ថិតក្នុងតំបន់ Khlong Sam Wa ទីក្រុងបាងកក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសវ័យកណ្ដាលរូបនោះបានចូលមកដាក់លុយ ប៉ុន្ដែប្រតិបត្តិការសាច់ប្រាក់របស់គាត់មានសភាពយឺតយ៉ាវ ហើយក៏គាំងដែលធ្វើឱ្យគាត់ខឹងក៏យកញញួរដំបំបែកកញ្ចក់ខ្ចាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកបុរសរូបនេះក៏ត្រូវបានប៉ូលិសឃាត់ខ្លួន ដើម្បីធ្វើការណែនាំ និងផាកពិន័យ ហើយបុរសរូបនោះក៏បានបញ្ជាក់ឱ្យដឹងបន្ថែមថា៖ «ATM នេះគឺវាខូចជាច្រើនលើកច្រើនសា ដោយពេលខ្លះគាត់បានដាក់លុយចូល តែវាមិនចូលគណនីទេ ហើយគាត់ក៏ធ្លាប់ប្រាប់ទៅខាងធនាគារ តែវានៅតែកើតមានជារឿយៗម្ដងហើយម្ដងទៀត ទើបធ្វើឱ្យគាត់ខឹងជាខ្លាំង ហើយគាត់ព្រមទទួលស្គាល់កំហុសដែលខ្លួនបានធ្វើ»៕ ប្រភព៖ ប្រជាប្រិយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *