ស្ត្រីម្នាក់មកពីរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក បានចំណាយប្រាក់ ជិត៥០,០០០ដុល្លារអាមេរិក ទៅលើការ.កែ.សម្ផស្សឲ្យស្រស់ស្អាត ដូចតារាហូលីវូដជើងចាស់ Marilyn Monroe ដែលជាតារាក្នុងដួងចិត្តរបស់នាងផ្ទាល់។
ជាក់ស្ដែង នាង Serena Smith បានចាប់ផ្ដើមការ.កែ.សម្ផស្សតាំងពីអាយុ១៨ឆ្នាំម៉្លេះ និង.ព.ង្រី.កដើមទ្រូងជាមុន ក្នុងតម្លៃ៧,៥០០ដុល្លារអាមេរិក។ ហើយជាបន្ដបន្ទាប់មកទៀត នាងបាន.វះ.កា.ត់.កែ.ច្រមុះ ក្នុងតម្លៃ១១,៣០០ដុល្លារអាមេរិក និងការ.ចា.ក់ Filler ច្រមុះជាច្រើនដង សរុបតម្លៃ១៥,០០០ដុល្លារអាមេរិក។
តួយ៉ាង កាលពីថ្មីៗនេះ នាងទើបទទួលបានការ.ព.ង្រី.ក.គូទ ក្នុងតម្លៃប្រហែល១៥,០០០ដុល្លារអាមេរិកដែរ និងត្រូវស្លៀកឈុតជួយឲ្យបង្អួមរាង២៣ម៉ោងក្នុងមួយថ្ងៃ សម្រាប់រយៈពេល២ខែ។ ហើយចំពោះការផ្លាស់ប្ដូររូបរាង បូករួមទាំងសម្រស់នេះ នាងពេញចិត្តជាខ្លាំងជាមួយនឹងលទ្ធផល និងមិនមានការស្ដាយក្រោយឡើយ។
យ៉ាងណាមិញ នាងនឹង.កែ.សម្ផស្សបន្ថែមទៀត នាថ្ងៃអនាគត បើទោះបីជាបច្ចុប្បន្ន នាងទទួលបានការ.រិះ.គ.ន់.ពីមនុស្សមួយចំនួននៅជុំវិញខ្លួន និងនៅលើបណ្ដាញសង្គមក៏ដោយ៕