ប្រភពីពីហ្វេសប៊ុកផេកឈ្មោះ Drama-Vibe បានពន្យល់ថា «ត្រីទឹកសាបមានកំណើតនៅទ្វីបអាមេរិកខាងត្បូង ក្នុងតំបន់ត្រូពិច ជាពិសេសបរិវេណទន្លេអាម៉ាហ្សូន មានឈ្មោះថា “Arapaima” វាស្រដៀងត្រីឆ្តោយើងដែរ ពេលធំអស់មានប្រវែង៣ម៉ែត្រ ទំងន់១៨០គីឡូ ជាត្រីដែលគេយកមកធ្វើជាអាហារ។
ត្រីនេះត្រូវបានគេយកមកចិញ្ចឹមលំអរផងដែរ ពិសេសផ្ទះអ្នកមាន ព្រោះវា Cute។ក៏ប៉ុន្តែពេលដែលត្រីនេះឆ្លងដែនមកខ្មែរ ទាំងមានPassport ឬអត់ នោះត្រីឌាំងមួយប្រភេទនេះក៏ប្រែកាឡាជាត្រីនាគ ត្រីមានបារមី ត្រីអ្នកតា ឬត្រីអីក៏បាន តាមតែរកនឹកឃើញ។
មានមនុស្សស្តាយស្រណោះដោយឃើញត្រីប្រភេទនេះងាប់នៅបរិវេណអង្គរ ធ្វើឲ្យអ្នកមិនស្គាល់ក៏និមិត្តចេញរឿង រឿង “ព្រះអង្គត្រី”»។