សត្វជ្រូកមួយក្បាលឈ្មោះ Elvis Pigsley កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងតាមបណ្ដាញសង្គម ក្រោយវាត្រូវបានប្រទះឃើញវង្វេងលើផ្លូវពោរពេញដោយព្រិល រហូតត្រូវប៉ូលិសចិត្តល្អ ចាប់ចូលក្នុងឡានដឹកវាទៅដល់ផ្ទះម្ចាស់វិញ។
តាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា សត្វជ្រូកដ៏គួរឱ្យស្រឡាញ់មួយក្បាលនេះ បានគេចចេញពីផ្ទះម្ចាស់របស់វានៅក្រុង Anchorage រដ្ឋ Alaska សហរដ្ឋអាមេរិក ហើយប្រទះឃើញវង្វេងតែលតោលរងារញ័រញាក់នៅខាងក្រៅ រហូតអ្នកនៅក្បែរនោះប្រទះឃើញ ក៏ទាក់ទងទៅប៉ូលិសឱ្យមកជួយ។
ប៉ូលិសគឺបានដូចចិត្ត បានមកដល់ទីតាំង រួចក៏លើកជ្រូកមួយក្បាលនោះចូលឡាន មុនដឹកវាត្រឡប់ទៅផ្ទះម្ចាស់វាវិញដោយសុវត្ថិភាព។ រឿងរ៉ាវរបស់ជ្រូកមួយក្បាលនេះដែរ បានផ្ទុះការចែកចាយពាសពេញបណ្ដាញសង្គម ដោយគ្រប់គ្នាគ្រឺតក្នាញ់សត្វជ្រូកនោះ ក៏ដូចជាសរសើរដល់ប៉ូលិសចិត្តល្អរូបនោះផងដែរ៕ ប្រភព៖ ប្រជាប្រិយ