​ បានបញ្ជារឱ្យមេបញ្ជាការអង្គរក្សស្នើរសុំបណ្តេញ សាន ប៊ុនធឿន ចេញពីក្របខណ័្ឌកងទ័ព..(មានវីដេអូ)

មុននេះបន្តិចនៅលើផេកផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហោះវីដេអូមួយ និងភ្ជាប់នូវសំណេរថា « ចរិត្តរបស់​ សាន ប៊ុនធឿន​ ប្រាកដជាមិនអាចកែប្រែបានឡើយ​ ដេីម្បីជួយដល់​ សាន ប៊ុនធឿន​ ខ្ញុំនិងប្រពន្ធកូន ខ្ញុំបានជួយលុយដើម្បី​ សាន ប៊ុនធឿន​ ទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូនសាន ប៊ុនធឿន៥០០ដុល្លារក្នុងមួយខែតាំងឆ្នាំ២០១៨មក។

ខ្ញុំធ្លាប់បានអប់រំសាន ប៊ុនធឿនកុំឱ្យសុីផឹកជេរបញ្ចោរតែចរិតតែមនុស្សនេះកែមិនឡើងឡើយ ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយកើតឡើងថ្ងៃនេះខ្ញុំបានបញ្ជារឱ្យមេបញ្ជាការអង្គរក្សស្នើរសុំបណ្តេញ សាន ប៊ុនធឿនចេញពីក្របខណ័្ឌកងទ័ព»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *