មុននេះបន្តិចនៅលើផេកផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហោះវីដេអូមួយ និងភ្ជាប់នូវសំណេរថា « ចរិត្តរបស់ សាន ប៊ុនធឿន ប្រាកដជាមិនអាចកែប្រែបានឡើយ ដេីម្បីជួយដល់ សាន ប៊ុនធឿន ខ្ញុំនិងប្រពន្ធកូន ខ្ញុំបានជួយលុយដើម្បី សាន ប៊ុនធឿន ទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូនសាន ប៊ុនធឿន៥០០ដុល្លារក្នុងមួយខែតាំងឆ្នាំ២០១៨មក។
ខ្ញុំធ្លាប់បានអប់រំសាន ប៊ុនធឿនកុំឱ្យសុីផឹកជេរបញ្ចោរតែចរិតតែមនុស្សនេះកែមិនឡើងឡើយ ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយកើតឡើងថ្ងៃនេះខ្ញុំបានបញ្ជារឱ្យមេបញ្ជាការអង្គរក្សស្នើរសុំបណ្តេញ សាន ប៊ុនធឿនចេញពីក្របខណ័្ឌកងទ័ព»៕