សោភាទេពី ចេញមុខបកស្រាយ(មានវីដេអូ)

តារាចៀងស្រីដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រច្រើនពីមហាជនគ្រប់ស្រទាប់វ័យ កញ្ញា ញឹម សួនសោភាទេពី ជារឿយៗតែងបង្ហាញនូវអ្វីដែលថ្មីសម្រាប់បំពេរអារម្មណ៍អ្នកគាំទ្ររបស់ខ្លួន ដូចជា បទចម្រៀងថ្មី ទាំងបទមនោសញ្ញេតនា និងបទបែបញា.ក់កន្ត្រា.ក់អារម្មណ៍ផងដែរ។

បើនិយាយពីរូបសម្រស់វិញ តារាចម្រៀងស្រីល្បីអាយុ ១៨ឆ្នាំជាច្រើនឆ្នាំហើយមិនព្រមកើនអាយុរូបនេះ នៅតែរក្សាបាននូវសា.ច់សខ្ចីដូចបណ្ដូលចេក ញញឹមសែនស្រស់ ហាក់មិនព្រមចាស់ទៅណាឡើយ។

ដោយឡែក នៅប៉ុន្មានថ្ងៃនេះមានការរិះ.គ.ន់យ៉ាងច្រើនពីសំណាក់មហាជន ខណៈខ្លួនបានលើកយកបទចម្រៀងជាភាសាវៀ.តណា.ម មកបកស្រាយ និងបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន។

ក្រោយទទួលបានពាក្យរិះ.គ.ន់យ៉ាងច្រើនពីមហាជននោះ ស្រាប់តែពេលនេះ សោភា ទេពី បានចេញមុខមកបកស្រាយជូនមហាជនហើយ តាមរយៈសារព័ត៌មានក្នុងស្រុកដ៏ល្បីមួយ។

ក្នុងវីដេអូបកស្រាយនោះ កញ្ញា សោភា ទេពី បានសង្កត់ធ្ងន់ថា «ខ្លួនមិនមានជាប់សាច់ឈាមជនជាតិវៀតណាមឡើយ ដោយការបកស្រាយចម្រៀងជាភាសាវៀតណាមនោះ គឺសម្រាប់ទទួលស្វាគមគណៈប្រតិភូវៀតណាម នៅក្នុងកន្លែងបំពេញការងារតែប៉ុណ្នោះ»។ បើចង់ជ្រៀបច្បាស់ សូមស្ដាប់ការបកស្រាយរបស់ សោភាទេពី នូវវីដេអូខាងក្រោមនេះ៖ អត្ថបទ៖ Fan-Dara

Leave a Reply

Your email address will not be published. Required fields are marked *