តុលាការ​ធម្មនុញ្ញ​របស់ប្រទេសថៃ នឹង​សេចក្តី​សម្រេច​លើសំណុំរឿងរបស់លោក ប្រាយុទ្ធ ចាន់អូចា នៅចុងខែកញ្ញានេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តុលាការ​ធម្មនុញ្ញ​របស់ប្រទេសថៃ បាន​ប្រកាស​នៅថ្ងៃ​ពុធនេះ​ថា ខ្លួន​នឹង​ចេញ​សេចក្តី​សម្រេច​ លើតួនាទីក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ឧត្តមសេនីយលោក ប្រាយុទ្ធ ចាន់អូចា ​នៅ​ថ្ងៃ​ទី៣០ ខែ​កញ្ញា ខាងមុខនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តុលាការបានបើកកិច្ចប្រជុំនៅថ្ងៃពុធនេះ ដើម្បីពិចារណាលើឯកសារទាំងអស់ដែលខ្លួនទទួលបាន ហើយបានរកឃើញថា វាមានព័ត៌មានគ្រប់គ្រាន់ ដើម្បីធ្វើការសម្រេចចិត្តក្នុងសំណុំរឿង ដែលត្រូវបានលើកឡើងដោយសមាជិកសភាបក្សប្រឆាំង។ តុលាការបានប្រកាសថា ខ្លួនមិនទាន់បញ្ចប់ដំណើរការស៊ើបសួរនោះទេ ហើយនឹងឱ្យចៅក្រមទាំង ១០ នាក់ ប្រកាសការសម្រេចរបស់ពួកគេទៅតុលាការធម្មនុញ្ញ នៅម៉ោង ៣រសៀល ថ្ងៃទី៣០ ខែកញ្ញា។​ សាលដីកាផ្លូវការរបស់តុលាការនឹងចងក្រងពី យោបល់របស់ចៅក្រមម្នាក់ៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំលឹកដែរថា តុលាការកាលពីថ្ងៃទី២៤ ខែសីហា បានព្យួរតួនាទីជានាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ បន្ទាប់ពីខ្លួនបានទទួលយកញត្តិ ដើម្បីពិនិត្យមើលថា តើលោក ប្រាយុទ្ធ ពិតជាអស់កាលកំណត់ធ្វើជានាយករដ្ឋមន្ត្រី ដូចដែលសមាជិកសភាបក្សប្រឆាំងលើកឡើងដែរ ឬទេ។ ជាក់ស្ដែងបើគិតតាមច្បាប់រដ្ឋ​ធម្មនុញ្ញ​ គឺលោក ប្រាយុទ្ធ ត្រូវអស់សិទ្ធិជានាយករដ្ឋមន្ត្រីថៃ នៅត្រឹមថ្ងៃទី២៤ ខែសីហា នោះផ្ទាល់តែម្ដង។ នៅគម្រប់រយៈពេល ៨ឆ្នាំ នៃការកាន់អំណាចរបស់គាត់ ចាប់តាំងពីការធ្វើរដ្ឋប្រហារទម្លាក់លោកស្រី យីងឡាក់ ក្នុងឆ្នាំ២០១៤។ ប៉ុន្តែបើនិយាយឱ្យស្រួលយល់ទៅ គឺកាលនោះគាត់មិនបានឡើងកាន់តំណែង ដោយសារសំឡេងបោះឆ្នោតនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកគាំទ្ររបស់លោក ប្រាយុទ្ធ បានយល់ថា គាត់កាន់អំណាចស្របច្បាប់ចាប់ពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ តរៀងមក ពោលគឺនៅពេលដែលព្រះមហាក្សត្រថៃ បានផ្តល់សច្ចាប័នលើរដ្ឋធម្មនុញ្ញថ្មី ដែលព្រាងដោយរដ្ឋាភិបាលរបបយោធារបស់លោក ប្រាយុទ្ធ។ អ្នកគាំទ្រមួយផ្នែកទៀតបានយល់ថា គាត់ចាប់ផ្ដើមកាន់តំណែងពេញលេញរាប់ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នៅពេលដែលលោកបានឡើងកាន់តំណែងមួយអាណត្តិទៀត ក្រោមរដ្ឋធម្មនុញ្ញថ្មី។ ដូច្នេះមិនថាតុលាការជ្រើសយកឆ្នាំណាក្នុងចំណោមទាំង២ នេះ លោកប្រាយុទ្ធ នៅតែអាចបន្ដតំណែងជានាយករដ្ឋមន្ត្រីរបស់ថៃ លើកលែងតែតុលាការសម្រេចរាប់ចាប់តាំងពីថ្ងៃធ្វើរដ្ឋប្រហារថ្នាំ២០១៤៕ ប្រភព៖ Khmernote

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *