កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ ខ្សែភាពយន្តបុរាណខ្នាតធំ «អប្សរាមហាអង្គរ» ដែលនិពន្ធ និង ត្រូវដឹកនាំសម្តែងដោយ ឯកឧត្តម ហ្វៃ សំអាង បានក្រុងពាលីចាប់ផ្តើមដំណើរការនៃការថតហើយ។ ក្នុងនោះ អ្នកគាំទ្រខ្សែភាពយន្តខ្មែរក៏កំពុងទន្ទឹងរង់ចាំ និង អន្ទះសាខ្លាំងចង់ឃើញផ្ទាំងទស្សនីយភាពនៃសាច់រឿងទាំងមូល ក៏ព្រោះតែរឿងបុរាណខ្នាតធំ «អប្សរាមហាអង្គរ» ត្រូវបានចូលរួមសម្តែងពីតារាប្រុសស្រីល្បីៗជាច្រើនរូប ព្រមទាំងបាននាំអារម្មណ៍របស់អ្នកទស្សនាទៅកាន់សម័យអង្គរថែមទៀតផង។
ងាកទៅកាន់ពិធីក្រុងពាលីដ៏គគ្រឹកគគ្រេងមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនី អ្នកដឹកនាំ និង ក្រុមការងារនៃការផលិត មហាជនក៏ហាក់ចាប់អារម្មណ៍នូវតួអង្គសំខាន់ៗជាច្រើន ដែលបានបង្ហាញវត្តមានកាលពីម្សិលមិញ។ ជាងនេះទៅទៀត ក្រឡេកទៅមើលតួអង្គប្រុសមានវត្តមានក្នុងពិធីក្រុងពាលីនោះដែរ កំពុងតែធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ដោយម្នាក់តែងឈុតបុរាណបញ្ចេញសាច់ដុំកង់ធំៗមិនចាញ់គ្នានោះឡើយ។
១. លោក ទេព រិន្ទដារ៉ូ ២. លោក អេដវីន ៤. លោក លឹម ជាឡាយ ៣. លោក ទ្រី តារាវុទ្ធ ៥. លោក ឆឹម សក្កដា ៦. លោក សួន ពិសិដ្ឋ ៧. លោក ណាក់ ពិសី ៨. លោក រស់ សោភ័ណ្ឌ (ស្តេចកន) ៩. លោក ពៅ ពិសិដ្ឋ