វីដេអូរយៈពេល ៣០ វិនាទីត្រូវបានគេចែកចាយនៅលើបណ្ដាញសង្គមហ ដោយនៅក្នុងខ្សែវីដេអូនោះគេឃើញមានរូបមនុស្សចំលែកមួយបានដើរចុះឡើងៗស្កាត់មុខម៉ូតូដែលកំពុងតែបើកបរពេលយប់។ មនុស្សចំឡែកមួយនេះត្រូវបានគេបញ្ចាក់ថា ប្រទះឃើញនៅលើស្ពាន Chadwa Dam ក្នុងស្រុក Hazaribagh ប្រទេសឥណ្ឌា។
នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានមួយឈ្មោះថា Oneindia News។ នៅក្នុងវីដេអូនោះគេឃើញមានមនុស្សចម្លែកម្នាក់រូបរាងស្រដៀងនឹងមនុស្សយើងដែរ កំពុងរត់កាត់ផ្លូវម៉ូតូរបស់យុវជនមួយក្រុម ខណៈដែលពួកគេកំពុងតែធ្វើដំណើរនៅពេលយប់។ តាមរយៈវីដេអូនោះត្រូវបានមហាជនជាច្រើនខមិនលើកឡើងថា នោះពិតជាមនុស្សក្រៅភពមិនខាន ហើយវាគួរឱ្យខ្លាចណាស់ មិនដឹងថាពួកគេមកភពផែនដីក្នុងអត្ថន័យអ្វីនោះឡើយ សង្ឃឹមថាពួកគេមកនេះក្នុងបំណងល្អទៅចុះ៕