មានការចែករំលែកពេញបណ្តាញសង្គម នូវករណីចោរដែលធ្វើសកម្មភាពជិះសុទ្ធតែរថយន្តទំនើប មកធ្វើសកម្មភាពឆក់ទូរស័ព្ទនៅហាងលក់ទូរស័ព្ទមួយកន្លែង។
យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Hout Chenda បានសរសេររៀបរាប់ថា៖ «TOP ចោរស្រុកខ្មែរ បានមកបន្លប់ធ្វើជាទិញទូរស័ព្ទហើយក៏ឆក់រត់ឡើងឡានទៅបាត់ សូមប្រុងប្រយ័ត្នផងបងប្អូនវានេះជំនាញណាស់»។
យោងទៅតាមវីដេអូដំបូងឡើងគេឃើញបុរសម្នាក់ចុះពីលើរថយន្ត Pirus ស៊េរីថ្មីមួយ ហើយធ្វើជាចុះទៅទិញទូរស័ព្ទ លុះពេលដែលម្ចាស់ហាងភ្លេចខ្លូន ជននេះក៏ឆក់រត់ឡើងឡានទៅបាត់ បង្កការភ្ញាក់ផ្អើលជាខ្លាំង៕