ថៃ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះមេរោគ Marburg ដែលកំពុង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារព័ត៌មាន Bangkok Post ចុះផ្សាយនៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះថា ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ បានប្រកាសឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះមេរោគ Marburg ដែលឥឡូវនេះកំពុងរីករាលដាលយ៉ាងខ្លាំងនៅតំបន់អាហ្រ្វិកកណ្តាល ហើយបានឆក់យកជីវិតមនុស្សអស់ ៦ នាក់នៅក្នុងតំបន់នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធនឹងបញ្ហានេះក្រសួងខាងថៃ បានដាក់ចេញជាវិធានការពិនិត្យលើអ្នកដំណើរទាំងអស់ ដែលមកពីអេក្វាទ័រ ហ្គីណេ និង ប្រទេសជិតខាងនៃប្រទេសទាំងនោះ ដើម្បីការពារការឆ្លងក្នុងតំបន់។ តាមការលើកឡើងរបស់លោក Opas Karnkawinpong លេខាធិការអចិន្ត្រៃយ៍របស់ក្រសួងបាននិយាយថា ៖ «ក្រសួងបាននឹងកំពុងតាមដានយ៉ាងដិតដល់នូវការផ្ទុះឆ្លងនៃជំងឺនេះ ដែលបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសអេក្វាទ័រ និង ហ្គីណេ ដែលបណ្ដាលឱ្យមានមនុស្សយ៉ាងហោចណាស់ ៩ នាក់បានស្លាប់ បន្ទាប់ពីឆ្លងមេរោគ។ ចំណែកឥឡូវនេះ មានករណីសង្ស័យប្រហែល ១៦ ករណីផ្សេងទៀត ដែលមានរោគសញ្ញាស្រដៀងគ្នា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ដែរថា មេរោគនេះគឺ មកពីក្រុមដូចគ្នានឹងមេរោគ Ebola ដែលអាចឆ្លងតាមរយៈសារធាតុរាវក្នុងខ្លួន។ លើសពីនេះវេជ្ជបណ្ឌិត Opas ក៏បានលើកឡើងទៀតថា ៖ «ប្រភពដើមនៃមេរោគនេះ ត្រូវបានរកឃើញនៅក្នុងសត្វប្រចៀវ និង អាចចម្លងមកមនុស្សបាន។ បច្ចុប្បន្ននេះមិនមានវ៉ាក់សាំង ឬថ្នាំដើម្បីទប់ទល់នឹងមេរោគនេះនៅឡើយទេ។ ចំពោះការព្យាបាលត្រូវបានធ្វើឡើង ដោយផ្អែកលើរោគសញ្ញារបស់អ្នកជំងឺប៉ុណ្ណោះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក លោក Tares Krassanairawiwong ដែលជាប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺបានលើកឡើងដែរថា ៖ «នាយកដ្ឋានមិនមានផែនការដាក់បម្រាមការធ្វើដំណើរទេ ប៉ុន្តែយើងនឹងពិនិត្យមើលអ្នកធ្វើដំណើរទាំងអស់ ដែលមកពីតំបន់អេក្វាទ័រ ហ្គីណេ និង ប្រទេសជិតខាងប្រទេសទាំងនោះ ដើម្បីធានាសុវត្ថិភាព»៕ ប្រភព៖ ប្រជាប្រិយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *