ករណីជីដូនវ័យជាង៩០ឆ្នាំមួយរូប ដើរមិនរួចជិះតែលើរទេះរុញ ដែលអះអាងថាកូនចៅបោះបង់ចោល ហើយត្រូវបានសាខាកាកបាទក្រហមខេត្តព្រះសីហនុ រៀបចំដោះស្រាយដោយយកជីដូនរូបនេះទៅស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលថែទាំកុមារកំព្រា ពេលនេះលោកយាយ ត្រូវបានចៅមកទទួលយកទៅដល់ផ្ទះវិញហើយ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។
យោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុកមួយឈ្មោះថា លោកស្រី សុខ ស៊ីថា ស្មៀនសង្កាត់លេខ១ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សូមចូលរួម ត្រេកអរផង លោកយាយ ជីដូនអាយុ ៩៣ឆ្នាំ ត្រូវបានចៅ មកទទួលយកទៅដល់ ផ្ទះ វិញហើយ !!”