តារាកំប្លែងល្បីឈ្មោះលោក ជួង ជី ហៅនាយ កុយ បានប្រកាសសុំទោ.សជាសាធារណៈ ក្រោយពីលោកបានចូលរួមសម្ដែង MV ថ្មីមួយរបស់តារាចម្រៀងល្បីឈ្មោះលោក ឆន សុវណ្ណារាជ ដែលក្នុងនោះមានឈុតសំលៀកបំបា.ក់មួយដែលពា.ក់ព័.ន្ធនឹងឈុតសំលៀកបំពាក់បងប្អូនខ្មែរ ឥ.ស្លាម ដែលធ្វើឱ្យមហាជនមួយចំនួនកំពុងផ្ទុះការរិះគ.ន់។
តារាកំប្លែងជើងចាស់ល្បីឈ្មោះរូបនេះបាននិយាយថា៖” ថោកអីហ្នឹងដៃ ថ្លៃអីហ្នឹងមាត់ ខ្ញុំខុស ខ្ញុំទទួលខុសត្រូវ។ ខ្ញុំនិយាយមែនសម្រាប់បងប្អូនខ្មែរ ឥ.ស្លាម និងអ្នកកាត់សាសនាឥ.ស្លាមផ្ទាល់ ខ្ញុំគ្មានបំណងធ្វើឱ្យប៉ះពា.ល់អារម្មណ៍បងប្អូនទាក់ទងសំលៀកបំពាក់ហ្នឹងទេ”។
នាយ កុយ បានបន្តថា ទាំងលោក និងក្រុមការងាររួមទាំងតារាចម្រៀងលោក ឆន សុវណ្ណារាជ មិនបានដឹងពីបញ្ហាសំលៀកបំពាក់ប្រពៃណីនេះអាចធ្វើឱ្យប៉ះពាល់ដល់បណ្ដាបងប្អូនខ្មែរឥស្លាមនោះទេ។
លោកបានបន្តទៀតថាប្រសិនបើមានការសម្ដែងលើកៗក្រោយតែពាក់ព័ន្ធបញ្ហានេះទៀតលោកនឹងពិចារណាឱ្យបានច្បាស់លាស់ ក្នុងន័យមិនធ្វើឱ្យប៉ះពាល់មហាជនជននោះទេ មិនថាសាសនាណាក៏ដោយលោកនឹងព្យាយាមគេចមិនឱ្យប៉ះពា.ល់ទេ។
ទន្ទឹមនឹងនេះលោក ឆន សុវណ្ណារាជ ដែលជាម្ចាស់បទនេះក៏បានចេញមុខសុំទោ.សបងប្អូនខ្មែរឥស្លាមជាសាធារណៈផងដែរដោយលោកបាន សរសេរលើបណ្ដាញសង្គមរបស់ខ្លួនថា៖” ខាងក្រុមហ៊ុន និងអ្នកដឹកនាំសម្ដែងមិនបានដឹង និងគិតថាជាសំលៀកបំពាក់របស់ប្រទេស អារ៉ាប់ទេ ខាងក្រុមហ៊ុននឹងកែសម្រួលណាអូន សុំទោសផងអូន”។
សូមបញ្ជាក់ថារឿងរាវទាក់ទងសាសនាឥស្លាម ក្នុងន័យរូបភាពលេចសើចបែបនេះធ្លាប់កើតឡើងម្ដងហើយនៅពេល តារាកំប្លែងនាយ ក្រូច និងអ្នកនាង អ៊ីត បានលេងរឿងកំប្លែងមួយទាក់ទងសាសនានេះរហូតធ្វើឱ្យមានការផ្.ទុះប្.រតិក.ម្មជាខ្លាំងពីសំណាក់បងប្អូនអ្នកកាន់សាសនានេះ។ ក្នុងនោះតារាកំប្លែងទាំងពីរបានចេញមុខសុំទោសជាសាធារណៈកាលពីប៉ុន្មានឆ្នាំមុន៕