កាសែតដ៏ធំរបស់ចិន South China Morning Post បានសរសេរថា ដើមកំណើតក្បាច់ប្រដាល់ម៉ឺយថៃ គឺចេញពីគុនខ្មែរ ។ នេះជាការបង្ហាញថា ពិភពលោកចាប់ផ្តើមដឹងរឿងពិត ។ កន្លងមកថៃបានប្រើក្បាច់ប្រដាល់សេរីដោយដាក់ឈ្មោះថា ម៉ឺយថៃ ។ ក្នុងការប្រកួតកីឡាស៊ីហ្គេមកន្លងមកថៃបានដាក់ចូលវិញ្ញាសារប្រដាល់សេរី ដោយប្រើឈ្មោះ ម៉ឺយថៃ ទោះជាខាងកម្ពុជាទាមទារឳ្យប្តូរក៏គេមិនព្រម ។ រហូតថៃខ្លួនឯងប៉ុនប៉ងដាក់ ម៉ឺយថៃនេះចូលយូណេសស្កូទៀត តែមិនទាន់សម្រេច។
តាមព័ត៌មានក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ កម្ពុជាយើងបានសម្រេចប្តូរឈ្មោះវិញ្ញាសារប្រដាល់សេរីមកជាគុណខ្មែរវិញ បែរជាខាងថៃបដិសេធមិនបញ្ជូនតំណាងមកចូលរួមប្រកួត។ ប្រភព៖ អោមតារា