តាំងពីនៅក្នុងដំណើរការប្រកួត រហូតដល់ឈ្នះពាន់កម្មវិធី Cambodian Idol កំលោះតូច លីម តិចម៉េង បានប្រើប្រាស់អត្តចរិតពីកំណើត និងគុណធម៌ជីវិតដែលរូបគេមាន បង្ហាញលើបណ្ដាញសង្គមជារឿយៗ
ព្រមទាំងបង្ហាញភាពម៉ឺងម៉ាត់ ស្គាល់គុណស្គាល់ទោស និងចំណុចជាច្រើនទៀត ដែលបញ្ជាក់ពីបុគ្គលិកលក្ខណៈល្អរបស់មនុស្ស ដែលនោះជាធ្លាក់ដ៏ពូកែក្នុងអន្ទងចិត្តមហាជនឲ្យបោះឆ្នោតគាំទ្ររូបគេយ៉ាងភ្លូកទឹកភ្លូកដី ដោយមិនចាំបាច់ហារមាត់សុំការគាំទ្រ ឬការបោះឆ្នោតដល់រូបគេនោះឡើយ។
ក្រោយទទួលបានពានរង្វាន់លេខ១ មិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះម្ចាស់ជយលាភីឯក លីម តិចម៉េង ក៏បានចេញបទចម្រៀងផ្ទាល់ខ្លួនភ្លាមៗផងដែរ៕