ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម ក្រោយលោកឧកញ៉ា ស្រី ចាន់ថន បានប្រកាសលេីកទឹកចិត្តប្រគល់ផ្ទះវីឡាតម្លៃ២៧ម៉ឺនដុល្លារ ឡានទំនើប និង ថវិកា ប្រចាំខែរយៈពេល១០ឆ្នាំ ឱ្យកីឡាករគុនខ្មែរ រូបណា អាចយកឈ្នះ ប៊ូ ខាវ។ ការប្រកាសនេះធើ្វឡើង ក្រោយពីលោកឧកញ៉ា បានឃើញនូវវីដេអូកីឡាករប្រដាល់ថៃរូបនេះ និយាយថា គុនខែ្មរ នៅត្រឹមកម្រិតអាស៊ាន មិនដូច ម៉ឺយថៃ របស់គេដែលស្ថិតនៅកម្រិតព្រឹត្តិការណ៍អូឡាំពិក។
លោកឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ថា៖ «ជាសំដីចេញពីមាតុប៊ូខាវ មិនអីទេខ្មែរមិនចង់បានលោកប៊ូខាវទេ ក្នុងនាមខ្ញុំបាទជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ។ ខ្មែរក៏មានអ្នកខ្លាំងដែរ បើខ្មែរវ៉ៃប៊ូខៅឈ្នះឱ្យវីឡាមួយឡានមួយ និងថវិកាបន្ថែមប្រចាំរយៈពេល១០ឆ្នាំ នេះជាការលើកទឹកចិត្តដល់កីឡាករខ្មែរ តស៊ូដើម្បីមុនមាតុជាតិរបស់យើង»៕