មហាជនមួយចំនួនធំប្រាកដជាស្គាល់ អាចារ្យធំ ហើយ ដែលលោកជាអ្នកផ្សព្វផ្សាយ ការពារ វប្បធម៌ខ្មែរមួយរូប។ ថ្មីៗនេះលើបណ្ដាញសង្គមផ្ទុះរឿងនាំគ្នាគោរពគល់ឈើដែលគេជឿថាមានបារមីបងស្រីស្ថិតនៅនោះដែលរូបគល់ឈើនោះនៅប្រទេសថៃ ប្រជាជនមិនថាថៃ ឬខ្មែរទេនាំគ្នាស៊ែរចែករំលែក រហូតទៅអ្នកខ្លះទៅគោរពដល់ទីនោះសុំក្តីសុខនិងបំណងប្រាថ្នាទៀត។
អាចារ្យធំ ឃើញហើយទ្រាំមិនបានក៏ចេញមកឡាយវីដេអូនិយាយពីបារមីបងស្រីនោះថា៖ «នេះជាសេណារីយ៉ូនយោបាយគេដែលបង្កើតជារូបឈើឲ្យគោរព ខ្វះអីស្រុកខ្មែរកន្លែងទីស្ថានដែលកូនខ្មែររូបមានចំណែកស្មើគ្នាក្នុងការការពារ ឬគោរពបូជាដូចជាប្រាសាទអង្គរវត្តជាដួងព្រលឹងជាតិ គួរនាំគ្នាលើកតម្កើង និងថែរក្សាវាជាកេរមរតករបស់បុព្វបុរសខ្មែរ »៕ ប្រភព៖ Brem Media