នៅខន់ដូរម្នាក់ឯង ពេលចូលងូតទឹកស្រាប់តែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយស្ត្រីម្នាក់ជាប់ក្នុងបន្ទប់ទឹកនៅខុនដូរបស់ខ្លួន ៤ ថ្ងៃ ប៊ិះតែដាច់ពោះស្លាប់ទៅហើយ តែជាសំណាងល្អសាច់ញាតិបានរត់ទៅប្ដឹងប៉ូលិសឱ្យជួយមកឆែកទាន់ពេល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារីសិង្ហបុរីម្នាក់ ហៅកាត់ថាអ្នកនាង Yang បានរៀបរាប់ឱ្យដឹងពីហេតុការណ៍ថា ៖ «កាលពីថ្ងៃទី ២៤ វិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ នាងបានចូលងូតទឹកនៅបន្ទប់ទឹកខុនដូរបស់ខ្លួនតាមទម្លាប់ ដោយពុំបានយកទូរស័ព្ទជាប់ខ្លួននោះឡើយ។ ជាទម្លាប់របស់នាងគឺពេលចូលបន្ទប់ទឹក នាងបានមូលគន្លឹះទ្វារដើម្បីចាក់សោមួយតង់ទៀត ទោះបីជានៅក្នុងខុនដូផ្ទាល់ខ្លួនក៏ដោយ ពេលនោះនាងចាប់អារម្មណ៍ឃើញដែរថាសោទ្វារបន្ទប់ទឹកហាក់រាងតឹងជាងធម្មតា តែក៏បន្ដងូតទឹកដោយមិនសូវយកចិត្តទុកដាក់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«លុះពេលងូតទឹករួច អ្នកនាង Yang បានមកបើកទ្វារ ទើបដឹងថាទ្វារនោះមិនអាចបើកបានទៀតនោះទេ ហើយបន្ទប់ទឹកក្នុងខុនដូរបស់នាងគឺជាបន្ទប់បិទជិតដែលគ្មានបង្អួចនោះឡើយ។ នាងបានព្យាយាមទាញបើកសោ ហើយក៏រកវិធីផ្សេងៗតែមិនបានលទ្ធផល ដោយដំបូងឡើយមិនសូវភ័យនោះឡើយ ដោយនាងអះអាងថាជាទម្លាប់ក្រោយងូតទឹកនាងតែងផ្ញើសារទាក់ទងទៅក្រុមគ្រួសារដែលរស់នៅឯប្រទេសចិន បើសិនជានាងបាត់ចម្លែក ពួកគេនឹងទាក់ទងរកនាងមិនខាន តែការរង់ចាំរបស់នាងយូរទៅហាក់កាន់តែយូរទៅ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង Yang បន្ថែមថា ៖ «ជារៀងរាល់ព្រឹកថ្ងៃបន្ទាប់ៗ ខ្ញុំតែងគោះទ្វាខ្លាំងៗ ហើយស្រែក ដោយសង្ឃឹមថាមានមនុស្សដើរកាត់បានឮ ហើយអាចជួយសង្គ្រោះនាងបាន ជាពិសេសគឺពេលដែលនាងឮសំឡេងកណ្ដឹងរោទិ៍មុខបន្ទប់ម្ដងៗ តែសង្ឃឹមរបស់នាងហាក់រលត់ម្ដងបន្ដិចៗ ព្រោះគ្មានវិធីណាជួយនាងបាននោះឡើយ។ អំឡុងពេលជាប់ក្នុងបន្ទប់ទឹក នាងមិនបានញ៉ាំអ្វីនោះឡើយ ក្រៅពីផឹកទឹកនៅកន្លែងលាងដៃ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ជាសំណាងល្អ ក្ដីសង្ឃឹមនាងមានឡើងវិញ ក្រោយប៉ូលិសមូលដ្ឋានបានចុះមកស៊ើបអង្កេតពីការបាត់ខ្លួនរបស់នាង ដោយយោងតាមពាក្យបណ្ដឹងពីសាច់ញាតិរបស់អ្នកនាង Yang ដែលបានមកប្ដឹងពួកគេនៅយប់ថ្ងៃទី ២៧ វិច្ឆិកា ដោយក្នុងនោះសាច់ញាតិអ្នកនាង Yang បានបញ្ជាក់ថា ពួកគេមិនអាចទាក់ទងនាងបានជាច្រើនថ្ងៃហើយ ហើយទូរស័ព្ទរបស់នាងគឺគ្មានការឆ្លើយតបនោះឡើយ»។

«ថ្ងៃបន្ទាប់ប៉ូលិសក៏បានចុះមកដល់ទីតាំង ហើយបានសួរអ្នកជិតខាង និង អ្នកបម្រើការនៅខុនដូនោះ ដោយគ្រប់គ្នាបានតបថាពួកគេមិនបានឃើញនាង ៣-៤ ថ្ងៃហើយ មិនដែលឃើញចេញក្រៅនោះឡើយ។ ហេតុដូចនេះប៉ូលិសសម្រេចចិត្តបើកទ្វារបន្ទប់ដើម្បីចូលឆែកឆេរ ដោយមានការសហការណ៍ពីអ្នកគ្រប់គ្រងរបស់ខុនដូនោះ។ នៅទីបំផុតពួកគេក៏បានសង្គ្រោះអ្នកនាង Yang ហើយបានបញ្ជូននាងទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង Yang បន្ថែមថា ៖ «ពេលដែលនាងបានឮសំឡេងប៉ូលិស អារម្មណ៍ពេលនោះគឺរំភើបរកពាក្យអ្វីនិយាយមិនត្រូវ ហើយនាងក៏បានសរសេរសំបុត្រអរគុណពួកគេអស់ពីចិត្ត។ ក្រោយពេលត្រួតពិនិត្យសុខភាពរួចរាល់ នាងបានឆែកទូរស័ព្ទឃើញមានសារចំនួន ៤០ សារពីក្រុមគ្រួសាររបស់នាង ហើយនាងក៏បានតបពួកគេថា នាងអស់អីហើយ»។

ជាចុងបញ្ចប់អ្នកនាង Yang បញ្ជាក់ថា ៖ «នាងលែងហ៊ានចាក់សោបន្ទប់ទឹកដូចមុនទៀតហើយ ហើយពេលចូលបន្ទប់ទឹក នាងតែងយកទូរស័ព្ទតាមខ្លួនជានិច្ច ដើម្បីការពារការជាប់លើកក្រោយ នាងនឹងអាចទាក់ទងនរណាម្នាក់បាន»៕

Leave a Reply

Your email address will not be published. Required fields are marked *