នៅចាំទេ? ក្មេងបង់ក្លាដេស ជាប់ក្នុងកុងទឺន័រទៅដល់ម៉ាឡេស៊ីថ្ងៃមុន ពេលនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីខែមករា ឆ្នាំ ២០២៣ កន្លងទៅ មានរឿងរ៉ាវមួយ បានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍មិនស្ទើរឡើយ ក្រោយមានក្មេងប្រុសជនជាតិបង់ក្លាដេសម្នាក់ បានចូលទៅលេងបិទពួន នៅក្នុងប្រអប់កុងទឺន័រមួយ ស្រាប់ជាប់នៅក្នុងនោះ ៦ ថ្ងៃ ទម្រាំចេញបានមកវិញ មកដល់ប្រទេសម៉ាឡេស៊ី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវដំបូង កើតមានឡើងនៅពេលកម្មករបានលើកប្រអប់កុងទឺន័រមួយ ដែលបានដឹកមកពីប្រទេសបង់ក្លាដេស ស្រាប់តែកើតការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែឮសំឡេងអ្វីម្យ៉ាងចេញពីក្នុងនោះ រួចក៏នាំគ្នាប្រញាប់បើកមើល ទើបឃើញក្មេងប្រុសម្នាក់ ដើរចេញមកទាំងទឹកមុខងឿងឆ្ងល់ភ័យខ្លាច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីនោះ អាជ្ញាធរក៏បានចុះមកអន្តរាគមន៍ រួចនាំគេទៅត្រួតពិនិត្យសុខភាពផងដែរ ព្រោះតែគេបានដាច់បាយដាច់ទឹករហូត ៦ ថ្ងៃ ហើយចុងក្រោយគេក៏បានស្ថិតក្រោមការចិញ្ចឹមថែរក្សាជាបណ្តោះអាសន្នរបស់មូលនិធិមួយឈ្មោះ Chow Kit Foundation ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បន្ទាប់ពីត្រូវបានមើលថែយ៉ាងដិតដល់ ព្រមទាំងមានកម្លាំងមាំទាំវិញហើយនោះ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ តាមព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសរូបនេះ ក៏ត្រូវបានរដ្ឋមន្រ្តីក្រសួងកិច្ចការរបស់ប្រទេសម៉ាឡេស៊ី បានទាក់ទងទៅខាងអាជ្ញាធររបស់ប្រទេសបង់ក្លាដេស រួចបញ្ចូនទៅកាន់ប្រទេសកំណើតរបស់គេ​ បានដោយសុវត្ថិភាព។ ដោយឡែក​ មហាជនពិតជាត្រេកអរជំនួស នូវការត្រលប់ទៅវិញរបស់ក្មេងប្រុសរូបនេះ ព្រោះមិនដឹងជាគ្រួសារនៅខាងនោះ បារម្ភទន្ទឹងចាំយ៉ាងណានោះទេ ដែលបាត់កូនប្រុសមករាប់ថ្ងៃបែបនេះ៕ ប្រភព៖ ប្រជាប្រិយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *