នៅចាំទេ? ក្មេងម្នាក់ក្នុងចំណោម ១៣​នាក់ ជាប់ក្នុងល្អាងកាលឆ្នាំ២០១៨ បានបាត់បង់ជីវិតហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿថាប្រិយមិត្តភាគច្រើនប្រាកដជាចាំនៅឡើយទេ នូវហេតុការណ៍នៅឆ្នាំ ២០១៨ ដែលមានក្រុមបាល់ទាត់ក្មេងប្រុសមួយក្រុម រួមជាមួយគ្រូបង្វឹកសរុបចំនួន ១៣ នាក់ ដែលបានជាប់នៅក្នុងល្អាង Tham Laung ខេត្តឈៀងរ៉ាយ ប្រទេសថៃ ជាង ១៧ ថ្ងៃ ទម្រាំតែត្រូវគេសង្គ្រោះបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣ មានព័ត៌មានមួយបានឱ្យដឹងថា ក្មេងប្រុសឈ្មោះ Dom ដែលជាក្មេងម្នាក់ ក្នុងចំណោម ១៣ នាក់នោះ បានបាត់បង់ជីវិតហើយ នៅវ័យ ១៨ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពីបានចេញមកពីល្អាងវិញ រូបគេក៏បានអាហាររូបករណ៍ ទៅរៀនហ្វឹកហាត់បាល់ទាត់ នៅប្រទេសអង់គ្លេសឯណោះ។ ចំណែកមូលហេតុដែលស្លាប់ ត្រូវបានគេដឹងថា បណ្តាលមកពីឧប្បទ្ទវហេតុ​ នៅប្រទេស​អង់គ្លេស តែមិនបានបញ្ជាក់ថា ឧប្បទ្ទវហេតុអ្វីនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មហាជនជាច្រើន ជាពិសេសអ្នកនៅជុំវិញខ្លួនរបស់ Dom ពិតជាសោកស្តាយ នូវការចាកចេញរបស់គេណាស់ ព្រោះគេជាក្មេងល្អ ចេះស្តាប់បង្គាប់ និង តស៊ូ ហើយមានមនុស្សជាច្រើនមិនអស់ចិត្តឡើយ តែក៏សូមឱ្យវិញ្ញាណរបស់គេទៅកាន់សុគតិភព៕ ប្រភព៖ ប្រជាប្រិយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *