បញ្ជាក់ចិត្តស្មោះ! ប្រើពេល ១ ខែដើរ ១២០០ គីឡូ សុំខាងស្រីស្គាល់គ្នាតាម TikTok ធ្វើរឿងនេះថ្ងៃ Valentine

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃ Valentine ឬ ថ្ងៃ​នៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់ គឺ​ជា​ពេលវេលា​ពិសេស​មួយ​សម្រាប់​មហាជន​គ្រប់​រូប ក្នុង​ការ​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​របស់​ពួកគេ​ជូន​ចំពោះ​មនុស្ស​ជា​ទី​ស្រឡាញ់ មិន​ថា​សង្សារ មិត្តភក្តិ ឬ ក្រុម​គ្រួសារ​នោះ​ឡើយ។ ជា​ធម្មតា ការ​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​ក្នុង​ថ្ងៃ​ពិសេស​មួយ​នេះ មហាជន​ទូទៅ​តែង​ទិញ​ជា​កាដូ ឬ ការ​ណាត់​ជួប​ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅ​ជា​ដើម។ យ៉ាង​ណា​មិញ ចំពោះ​បុរស​វ័យ​កណ្ដាល​ម្នាក់​នៅ​ប្រទេស​ថៃ បែរ​ជា​បង្ហាញ​ក្ដី​ស្រឡាញ់​ដ៏​ធំធេង​របស់​លោក​ចំពោះ​គូស្នេហ៍ ក្នុង​ទង្វើ​ដ៏​គួរ​ឱ្យ​ស្ញប់ស្ញែង​បំផុត​មួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​សញ្ជាតិ​ថៃ​វ័យ ៥២ ឆ្នាំ ម្នាក់​ឈ្មោះ Suthep “Maew” Lomjit កាល​ពី​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ ឆ្នាំ ២០២៣ កន្លង​ទៅ បាន​សម្រេច​គោលដៅ​ដើរ​ចម្ងាយ ១២ ០០ គីឡូម៉ែត្រ ដើម្បី​សុំ​មិត្តស្រី​របស់​លោក​រៀបការ។ តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន The Nation Thailand បាន​ឱ្យ​ដឹង​ថា លោក Suthep បាន​ចាប់ផ្ដើម​ការ​ដើរ​របស់​លោក​នៅថ្ងៃ​ទី ១៤ ខែមករា ឆ្នាំ ២០២៣ ចេញ​ពី​ខេត្ត Nakhon Nayok ទៅ​កាន់​ខេត្ត Satun ជាមួយ​នឹង​គោលបំណង​ធំ​ទៅ​ដល់​ផ្ទះ​មិត្តស្រី​របស់​លោក​ក្នុង​ថ្ងៃ ១៤ កុម្ភៈ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​សម្ដី​របស់​បុរស​ខាង​លើ​បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​ឱ្យ​អ្នក​ដែល​មើលងាយ​ក្រុមគ្រួសារ និង មនុស្ស​ជា​ទី​ស្រឡាញ់​របស់​គេ ក៏​ដូច​ជា​អ្នក​ដែល​មិន​ស្មោះត្រង់​នឹង​ប្រពន្ធ គួរ​តែ​ចាប់​អារម្មណ៍​លើ​ដំណើរ​តស៊ូ​មួយ​នេះ»។ លោក​បាន​បន្ថែម​ឱ្យ​ដឹង​ទៀត​ថា លោក​បាន​ស្រក​អស់ ១៧ គីឡូ ក្នុង​ការ​ដើរ​ឆ្លង​កាត់​ខេត្ត​ ប៉ុន្តែ​លោក​នៅ​តែ​រីករាយ​ខ្លាំង ដែល​មាន​ឱកាស​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​ភរិយា​របស់​លោក។

គួរ​ឱ្យ​ដឹង​ថា លោក Suthep និង គូ​ស្នេហ៍ គឺ​ស្ថិត​ក្នុង​វ័យ ៥០ ឆ្នាំ​ដូច​គ្នា ដោយ​ពួកគេ​លង់​ស្រឡាញ់​គ្នា​តាម TikTok កាល​ពី ៥ ឆ្នាំ​មុន ហើយ​ពួកគេ​បាន​ជួប​មុខ​គ្នា​ដំបូង​នៅ​ថ្ងៃ​​ទី ១៤ កុម្ភៈ កន្លង​ទៅ​នេះ ហើយ​ក៏​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​ក្នុង​ថ្ងៃ​​តែ​មួយ​នោះ​ដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *