សួនសត្វ Bristol Zoo Gardens ដែលមានទីតាំងស្ថិតនៅ Clifton Downs នៃប្រទេសអង់គ្លេស បានបង្ខំចិត្តលក់ចោល ដោយសារតែវិបត្តិ.ជំ.ងឺ.រាតត្បាត និងការបិទខ្ទប់ក្នុងប្រទេសកន្លងមក ខណៈបានបើកឲ្យអ្នកទេសចរចូលទស្សនាជាលើកចុងក្រោយ កាលពីថ្ងៃសោរ៍ទី០៣ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ ដោយមានអ្នកទេសចរឈរតម្រង់ជួរចាំចូលយ៉ាងច្រើនកុះករ។
ជាក់ស្ដែង សួនសត្វនេះ បានបើកដំណើរការដោយ Bristol Zoological Charity និងបើកដំបូងតាំងពីឆ្នាំ១៨៣៦ម៉្លេះ ដែលមានអាយុកាល១៨៦ឆ្នាំមកទល់បច្ចុប្បន្ន។ ហើយវាជាសួនសត្វវ័យចំណាស់ជាងគេបង្អស់ចំណាត់ថ្នាក់ទី៥ នៅលើពិភពលោក និងបានទទួលស្វាគមន៍អ្នកទេសចរប្រហែល៩០លាននាក់ គិតចាប់តាំងពីបើកមក រួមទាំងបានចូលរួមជួយ.ស.ង្រ្គោះ.សត្វជាច្រើនពីការផុតពូជផងដែរ។
តួយ៉ាង សួនសត្វបានបង្រៀនក្មេងៗជាងច្រើននាក់ ឲ្យយល់ដឹងពីជីវិត និងរបៀបរស់នៅរបស់សត្វ ហើយចំពោះការបិទទ្វារនេះ បានធ្វើឲ្យអ្នកទេសចរជាច្រើន មានការសោកស្ដាយយ៉ាងខ្លាំង។ យ៉ាងណាមិញ ប្រាក់ដែលទទួលបានពីការលក់ នឹងផ្ដោតទៅលើគម្រោងថ្មី ដែលមានទីតាំងស្ថិតនៅក្បែរតំបន់ Junction 17 of the M5។ ហើយសួនសត្វថ្មី ត្រូវបានរំពឹងថា នឹងបើកដំណើរការក្នុងឆ្នាំ២០១៤ខាងមុខនេះ។ ចំណែកទីធ្លានៃសួនសត្វចាស់ នឹងប្រែក្លាយទៅជាលំនៅឋាន៕