តារាសម្ដែងនិយមតែងខ្លួនកាលីបហៃសូអ្នកនាង គង់ ចាន់ស្រីមុំ ជារឿយៗតែងបង្ហោះរូបភាពកូនស្រីរបស់នាងមិនសូវដាច់ឡើយ ដែល ម៉ូម៉ូ កូនស្រីបណ្ដូលចិត្តរបស់ខ្លួន តែងតែបង្ហាញនូវទឹកមុខក្រមិចក្រមើមគួរឲ្យខ្នាក្នាញ់ស្ទើរគ្រប់រូបភាព គ្រប់ស្តាយ៍ទាំងអស់។
រូបភាពស្រស់ស្អាតគួរឲ្យស្រឡាញ់បង្ហាញទឹកមុខក្រមិចក្រមើម វ័យឆ្លាត និងគួរឲ្យក្នាញ់របស់កូនស្រី គង់ ចាន់ស្រីមុំ នេះ ត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គមស៊ែរចែករំលែក និងចូលទៅខមិនបង្ហាញក្ដីស្រលាញ់ និងក្នក់ក្នាញ់ជាខ្លាំង។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ អ្នកនាង គង់ ចាន់ស្រីមុំ ដែលជាម្ដាយ ក៏បានបង្ហោះកម្រងរូបភាពមួយឈុតធំសារជាថ្មី ដែលបង្ហាញពីភាពក្រមិចក្រមើមរបស់កូនជាទីស្រលាញ់របស់ខ្លួន ម៉ូម៉ូ ដែលមើលទៅពិតជាគួរឲ្យខ្នាញ់ខ្លាំងមែនទែន៕ អត្ថបទ៖ Fan-Dara