Miss Grand Cambodia 2021 កញ្ញា ប៉ូគឹមថេង សុតធីតា ត្រៀមនឹងបំពាក់មុកដជូនដល់ Miss Grand Cambodia 2022 ដែលវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនាថ្ងៃសៅរ៍ទី ២៧ ខែសីហា ឆ្នាំ២០២២ ចុងសប្ដាហ៍នេះ។ អ្វីដែលប្លែក និងទាក់ទាញបំផុតគឺមកុដតម្លៃ ២៥ម៉ឺនដុល្លារ និងពោរពេញដោយអត្តន័យសម្រាប់បេក្ខភាពជ័យលាភីឆ្នាំនេះ។
មកុដរបស់ Miss Grand Cambodia 2022 ដែលមានតម្លៃ25មុឺនដុល្លារអាមេរិចគឺឆ្លុះបង្ហាញអំពីអត្តសញ្ញាណជាតិនៃព្រះរាជាណាចក្រកម្ពុជា។ តួមកុដធ្វើអំពីមាសទឹកប្រាំពីរ និងរចនាបថក្បាច់ប្រាសាទអង្គរវត្តដ៏ទាក់ទាញបំផុត ព្រមទាំងអត្តន័យមិនអាចកាត់ថ្លៃបាន។ ប្រើពេជ្រសុទ្ធទឹកD ប្រាំពីរលីកន្លះចំនួន ៥គ្រាប់នឹងពេជ្រ ៣លីចំនួន៥០០គ្រាប់។ ត្បូងទទឹមបរប៉ៃលិនចំនួន៥០គ្រាប់ដែលមានទឹកក្រហមក្រម៉ៅចាស់ដែលបានរក្សាទុកតាំងពីឆ្នាំ1986 ។
ភាពទាក់ទាញ និងអត្តន័យដ៏មិនអាចកាត់ថ្លៃបានបែបនេះកំពុងធ្វើឱ្យកម្មវិធី Miss Grand Cambodia 2022 ឆ្នាំមានភាពទាក់ទាញកាន់តែខ្លាំងឡើងៗក្នុងចំណោមប្រជាជនកម្ពុជា និងនៅលើពិភពលោក ខណៈកម្ពុជាកំពុងចម្រាញ់យកបេក្ខភាពពោរពេញរូបសម្រស់ ព្រមទាំងសមត្ថភាពដើម្បីចូលរួមប្រកួតប្រជែងជាមួយបេក្ខភាពដទៃទៀតមកពីក្នុងតំបន់ និងនៅជុំវិញពិភពលោកនាពេលដ៏ខ្លីខាងមុខ។
ដោយមើលឃើញពីការរៀបចំដ៏ល្អនៃកម្មវិធី Miss Grand Cambodia ឆ្នាំនេះមានភាពទាក់ទាញកាន់តែខ្លាំង ហើយបេក្ខភាពចូលរួមប្រកួតសុទ្ធតែមានរូបសម្រស់ស្រស់ស្អាត និងមានសមត្ថភាពខ្ពស់ កញ្្ញា ប៉ូគឹមថេង សុតធីតា ដែលត្រៀមខ្លួនបំពាក់មកុដជូនដល់អ្នកថ្មី បានបង្ហាញពីភាពសប្បាយរីករាយ និងជឿជាក់ខ្ពស់ថា បេក្ខភាពរបស់ កម្ពុជា ឆ្នាំនេះអាចនឹងចូលដល់ Top 5 ពីការប្រកួតលើឆាកអន្តរជាតិនាពេលដ៏ខ្លីខាងមុខ។
ជាមួយគ្នានេះផងដែរលោក អុិន សុភិន ដែលជាអ្នកចាត់ការទូទៅ Miss Grand Cambodia ក៏បានបង្ហាញពីជំនឿចិត្តថា Miss Grand របស់ កម្ពុជា ឆ្នាំនេះលោករំពឹងតិចបំផុតក៏អាចចូលដល់ Top 10 ហើយក៏អាចទទួលបានពានមួយចំនួនផងដែរ។
សូមបញ្ជាក់ថាសម្រាប់ថ្ងៃចន្ទទី ២២ ខែសីហា ឆ្នាំ២០២២នេះ កម្មវិធី Miss Grand Cambodia កំពុងរៀបចំការប្រកួតឈុតហែលទឹក និងឈុតជាបន្តបន្ទាប់ទៀតហើយកម្មវិធីវគ្គផ្ដាច់ព្រ័ត្រMiss Grand Cambodia 2022 ធ្វើឡើងនៅថ្ងៃ សៅរ៍ ទី 27 ខែ សីហា ឆ្នាំ 2022 វេលាម៉ោង 7 យប់ ដល់ម៉ោង 11 យប់ ចុងសប្ដាហ៍នេះ៕ ប្រភព៖ Kbors Kbay