ជារឿងមួយដ៏ភ្ញាក់ផ្អើល និងកោតសរសើរសម្រាប់ទឹកចិត្តអ្នកជំនួញអនឡាយដ៏ល្បីឈ្មោះអ្នកនាង ទ្រី ដាណា ដោយឃើញពីភាពដុនដាបរបស់អតីតម្ចាស់ជយលាភី The Voice Cambodia រដូវកាលទី១លោក ប៊ុត សីហា ប្រកាសចូលសិល្បៈឡើងវា និងបានប្រកាសកែប្រែអត្តចរិតរបស់ខ្លួនពីមុនធ្លាប់ធ្វើខុសកន្លងមក។
ម្សិលមិញនេះថៅកែអនឡាញល្បីឈ្មោះខាងលើបានអញ្ជើញអតីតម្ចាស់ជួលាភីខាងលើមកជួបនៅហាងរបស់ខ្លួនដើម្បីនិយាយពីការជួយទំនុកបម្រុង និងផ្ដល់កុងត្រាការងារមួយចំនួនជូន ដើម្បីឱ្យតារារូបនេះអាចកសាងជីវភាព និងប្រជាប្រិយភាពឡើងវិញបាន។
តាមប្រភពស្និទ្ធជាមួយ ប៊ុត សីហា បាននិយាយថា តារារូបនេះបានជិះបានធ្លាក់ខ្លួនជាខ្លាំងរហូតស្ទើរតែគ្មានអ្វីនៅក្នុងខ្លួននោះទេ ហើយការមកជួបជាមួយអ្នកនាង ទ្រី ដាណា គឺលោកជិះម៉ូតូកញ្ចាស់មួយប៉ុណ្ណោះដើម្បីមកជួប។
ប្រភពបានបញ្ជាក់ថា៖”ខ្ញុំមិននឹកស្មានថាគាត់ធ្លាក់ខ្លួនដល់ថ្នាក់នេះទេ ជិះម៉ូតូកញ្ចាស់មួយមកពីកំពង់ស្ពឺ ដើម្បីមកជួបបងស្រី ទ្រី ដាណា នៅភ្នំពេញ។ ក្នុងហ្នឹងបងស្រីសន្យាជួយទៅលើផ្នែកផលិតចម្រៀងរបស់គាត់ និងការងារមួយចំនួនទៀតដែលគាត់នឹងចាប់ផ្ដើមពីស្អែកនេះតទៅហើយ”។
តារាជំនួញអនឡាញល្បីឈ្មោះអ្នកនាង ទ្រី ដាណា បានបង្ហាញពីភាពសប្បាយរីករាយនៅពេលបានជួបអតីតម្ចាស់ជយលាភីល្បីឈ្មោះខាងលើ។ ក្នុងនោះអ្នកនាងបាននិយាយថា ប៊ុត សីហា ឥឡូវចង់វិលចូលសិល្បៈវិញ និងមានបំណងចង់ចេញចម្រៀងថ្មីៗ តែគ្មានលទ្ធភាព ដូច្នេះអ្នកនាងអាចជួយបំពេញបំណងនេះបាន ដោយឃើញពីសមត្ថភាព និងការចេះកែខ្លួនឡើងវិញ។
អ្នកនាងបានបញ្ជាក់ថា៖” អ្នកណាក៏ធ្លាប់មានកំហុសដែរ តែសំខាន់ចេះកែខ្លួន អាចចាប់ផ្ដើមអ្វីៗជាថ្មីឡើងវិញ។ សម្រាប់ខ្ញុំ ស្រលាញ់អ្នកមានសមត្ថភាព ចូលចិត្តផ្ដល់ឱកាស និងជួយដល់អ្នកដទៃ ដែលមានឆន្ទៈពិតៗ។ សង្ឃឹមពួកគាត់អាចសម្រេចគោលបំណងខ្លួនឯង និងជូនពរសម្រេចគោលដៅ”។
ជាមួយនឹងការផ្ដល់ឱកាសសំណាក់អ្នកមេម៉ាយអនឡាញល្បីឈ្មោះខាងលើ លោក ប៊ុត សីហា បានបង្ហាញភាពរីករាយជាខ្លាំង ហើយលោកសន្យាថានឹងមិនធ្វើឱ្យអ្នកនាង ទ្រី ដាណា ខកបំណងនោះទេ។ ក្នុងនោះលោកក៏បានសុំទោសទស្សនិកជនចំពោះរឿងរាវកន្លងមកដែលលោកធ្លាប់បានប្រព្រឹត្តរហូតធ្វើឱ្យលោកធ្លាក់ដុនដាបរហូតមកទល់បច្ចុប្បន្ននេះ។
លោកសង្ឃឹមថាតាមរយៈការផ្ដល់ការងារ និងជួយទំនុកបម្រុងការងារពីសំណាក់អ្នកនាង ទ្រី ដាណា មហាជនអ្នកគាំទ្រ នឹងជួយគាំទ្របទចម្រៀងរបស់ខ្លួនឡើងវិញ ដែលអាចនឹងលេចវត្តមាននាពេលដ៏ខ្លីខាងមុខ។
សូមបញ្ជាក់ថាកាលពីពេលថ្មីៗនេះលោក ប៊ុត សីហា អតីតម្ចាស់ជយលាភី The Voice Cambodia រដូវកាលទី១ បានប្រកាសពីការវិលចូលវិថីសិល្បៈឡើងវិញ បន្ទាប់ពីលោកប្រកាសកែខ្លួនរឿងរាវកន្លងមក ដែលក្នុងនោះពាក់ព័ន្ធនឹងរឿងគ្រឿងញឿនផងដែររហូតធ្វើឱ្យមហាជនជនខ្លះស្អប់លោកជាខ្លាំង។ ប៊ុត សីហា នឹងចាប់ផ្ដើមការងារមួយចំនួនជាមួយ ទ្រី ដាណា ចាប់ពីថ្ងៃទី ២៧ សែសីហា ឆ្នាំ២០២២ ស្អែកនេះតទៅហើយ៕ ប្រភព៖ Kbors Kbay