ប្រទេសស្រីលង្កា ហាមប្រាមរឿងនេះ ដើម្បីសង្គ្រោះជីវិតសត្វដំរី និង ក្ដាន់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារព័ត៌មាន CNA បានចុះផ្សាយនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣ ថា ប្រទេស ស្រីលង្កា បានដាក់យុទ្ធនាការហាមប្រើប្រាស់ប្លាស្ទិក ដើម្បីសង្រ្គោះសត្វ ដំរី និង សត្វ ក្ដាន់ ដែលបានងាប់បន្ទាប់ពីការពុលប្លាស្ទិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ អ្នកនាំពាក្យខុទ្ទកាល័យ និង ជារដ្ឋមន្ត្រីប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេស ស្រីលង្កា លោក Bandula Gunawardana បាននិយាយថា ៖ «ការផលិត ឬលក់ចានជ័រ ដបទឹកក្រឡុក និង ផ្កាសិប្បនិម្មិតនឹងត្រូវហាមឃាត់ចាប់ពីខែ មិថុនា តទៅ ដែលបម្រាមនេះត្រូវបានណែនាំ ដោយក្រុមប្រឹក្សា ដែលត្រូវបានតែងតាំងកាលពីឆ្នាំមុន ដើម្បីសិក្សាពីផលប៉ះពាល់នៃកាកសំណល់ប្លាស្ទិកមកលើបរិស្ថាន និង សត្វព្រៃ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីនោះ លោក Gunawardana ក៏បានលើកឡើងទៀតថា ៖ «ថង់ប្លាស្ទីក ដែលមិនអាចបំបែក ឬរំលាយបានត្រូវបានហាមឃាត់ក្នុងឆ្នាំ ២០១៧ ម្ដងហើយ ដោយសារតែមានការព្រួយបារម្ភអំពីបញ្ហាទឹកជំនន់ភ្លាមៗ»។ ហើយការនាំចូលចានជ័រ ប្លាស្ទិក និង ប្រដាប់ប្រដាក្មេងលេងក៏ត្រូវបានហាមឃាត់ដែរកាលពី ២ ឆ្នាំមុន បន្ទាប់ពីមានសត្វដំរី និង សត្វក្ដាន់នៅភាគឦសាននៃកោះ បានងាប់ជាបន្តបន្ទាប់ ក្រោយពីពួកវាបានស៊ីចំណីនៅគំនរសំរាម ដោយការធ្វើកោសល្យវិច័យ បានបង្ហាញថា សត្វទាំងនោះបានងាប់ ព្រោះវាស៊ីប្លាស្ទិកលាយជាមួយកាកសំណល់អាហារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ការផលិត និង លក់ផលិតផល ប្លាស្ទិកក្នុងស្រុកនៅតែបន្តមានក្នុងប្រទេសនេះដដែល ខណៈដែលលោក Jayantha Jayewardene ដែលជាអាជ្ញាធររបស់ប្រទេស ស្រីលង្កា ទទួលបន្ទុកលើសត្វដំរីនៅអាស៊ី បានបង្ហាញការពេញចិត្ត ចំពោះយុទ្ធនាការបញ្ឈប់ការប្រើប្លាស្ទិកនេះ។ ហើយលោកបានប្រាប់ខាងសារព័ត៌មានថា ៖ «ការហាមប្រាមគួរតែត្រូវបានពង្រីកឱ្យបានទូលំទូលាយ ព្រោះថង់ទាំងនោះកំពុងចូលទៅក្នុងសង្វាក់អាហាររបស់សត្វដំរី និង សត្វព្រៃ ដែលនោះមិនមែនជារឿងល្អនោះទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ដែរថា សត្វដំរី ត្រូវបានចាត់ទុកថា ជាសត្វដ៏ស័ក្តិសិទ្ធិ និង ត្រូវបានការពារដោយច្បាប់នៅក្នុងប្រទេស ស្រីលង្កា ប៉ុន្តែដំរីប្រមាណ ៤០០ ក្បាលបានងាប់ក្នុងមួយឆ្នាំ ហើយកាលពីប្រាំឆ្នាំមុនសត្វក្តាន់ព្រៃរាប់សិបក្បាលក៏បានងាប់ ដោយសារការពុលប្លាស្ទិកនៅស្រុក Trincomalee ភាគឦសាន ដែលជំរុញឱ្យរដ្ឋាភិបាលហាមឃាត់ការចោលសំរាមនៅជិតតំបន់ព្រៃបម្រុង៕ ប្រភព៖ ប្រជាប្រិយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *