មហាជនជាពិសេសអ្នកគាំទ្រមានអាយុល្បាក់ខ្ទង់ ៣០ ឆ្នាំ ច្បាស់ជានៅចងចាំច្បាស់ផលិតកម្ម ឆ្លងដែន ដែលជាផលិតកម្មជួរមុខនៅក្នុងប្រទេសកម្ពុជា និង បានផលិតចម្រៀងល្បីៗជាច្រើនទៅកាន់ក្រៅប្រទេស។ កាលនោះគេចាំបានថា ផលិតកម្ម ឆ្លងដែន មានភាពល្បីល្បាញខ្លាំងកាលពីអំឡុងឆ្នាំ ១៩៨០ ដល់ ឆ្នាំ ២០០០ ដោយមានការដឹកនាំដោយលោក ធឹង សុន ជាចាងហ្វាង តែគួរឱ្យសោកស្តាយ លោក ធឹង សុន ក៏បានទទួលមរណភាពហើយកាលពីអំឡុងឆ្នាំ ២០១៧។
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីផេកហ្វេសប៊ុកផ្លូវការរបស់ផលិតកម្ម ឆ្លងដែន បានចាប់ផ្តើមបញ្ចេញសកម្មភាព និង បញ្ជាក់ថា ផលិតកម្មនេះនឹងវិលត្រលប់មកកំដរអារម្មណ៍មហាជនជាថ្មីវិញហើយ។ ជាងនេះទៅទៀត អ្វីដែលកាន់តែចាប់អារម្មណ៍ការប្រកាសវិលត្រលប់មកវិញនេះដែរ ក៏មានវត្តមានរបស់តារាចម្រៀងជើងចាស់ លោក ណូយ វ៉ាន់ណេត នឹងបង្ហាញខ្លួនជាតារាចម្រៀងកិត្តិយសក្នុងផលិតកម្មនេះដែរ។
គួរជម្រាបថា ការវិលត្រលប់មកវិញសាជាថ្មីរបស់ផលិតកម្ម ឆ្លងដែន នេះដែរ គឺមានការរៀបចំជាថ្មីដោយកូនប្រុសលោក ធឹង សុន ជាអតីតចាងហ្វាងផលិតកម្ម។ ក្នុងនោះ លោក ណូយ វ៉ាន់ណេត បានឱ្យដឹងលោកបានមានវត្តមានក្នុងស្ទូឌីយ៉ោរបស់កូនប្រុសលោក ធឹង សុន ក្នុងការថតបទចម្រៀងសារឡើងវិញដែរ។ ប្រភព៖ ប្រជាប្រិយ