តារាកំប្លែងដ៏ល្បីប្រចាំស្រុកខ្មែរគឺ នាយ ចេក ស្រាប់តែលេចលឺដំណឹងថាលួចលាក់មានស្រីថ្មី ក្រោយមានការបង្ហោះចែកចាយពីហ្វេសប៊ុកឈ្មោះ Yää Nëth បានអះអាងថាជាកូនស្រីរបស់លោក។
នៅក្នុងការបង្ហោះភ្ជាប់ជាមួយរូបភាព និងវិដេអូនោះ ម្ចាស់ហ្វេសប៊ុកខាងលើក៏បានសរសេររៀបរាប់យ៉ាងដូច្នេះថា «ប៉ាខ្ញុំ(តាចេកនាយ ចេក)តារ៉ាកំប្លែងលួចមានស្រីសាហាយ ចុះចេញពីផ្ទះ មេីលមុខមីស្រីនិងអោយហេីយទៅ អ្នកលេងល្ខោន កំប្លែងជាមួយគ្នា តាមទាន់ សុំអោយទុកពេលថាដោះស្រាយ តែអត់ដោះស្រាយ រហូតដល់ថ្ងៃទី05 .11 .2022 គាត់បានចេញពីផ្ទះទៅនៅជាមួយមីស្រីនិង រហូតឥលូវថ្ងៃ16. 11.2022 ពួកខ្ញុំបានទៅដល់ផ្ទះកន្លែងនៅជាមួយមីនិង គាត់វៃប្រពន្ធកូន ការពារមីស្រីនិង ឥលូវចង់លែងលះជាមួយប្រពន្ធដោយសារស្រី»។
ក្នុងនោះផងដែរគេក៏ឃើញតារាសម្ដែងប្រុសលោក ហេង នរសក្កដា ក៏បានបង្ហាញអារម្មណ៍យ៉ាងដូច្នេះផងដែរថា «ហឹមឪចេកអេីយ ខ្ញុំខកបំណងណាស់ ខ្ញុំធ្លាប់ប្រមូលបានលុយខ្លះៗពីបងប្អូនយេីងជូនឪទុកចាយវាយ មិនគួរណាទៅចឹងសោះ ណ្ហើយមនុស្សមានបេះដូងយេីងមិនអាចឃាត់គាត់បានទេ»៕