នៅឯប្រទេសឥណ្ឌាឯណោះ នៅកណ្ដាលវាលល្ហល្ហេវមួយមិនសូវមានមនុស្សទៅដល់ ប៉ុន្តែមានបង្គន់ចំណាស់មួយទុកចោលនៅទីនោះមិនមានអ្នកប្រើប្រាស់ជាយូរ។
បង្គន់យ៉ាងចំណាស់មួយនោះបានបង្ករលក្ខណៈងាយស្រួលដល់សត្វពស់ជាច្រើនក្បាល ធ្វើជាជម្រករស់នៅ ខណៈពួកគេបានចូលទៅហើយមិនអាចឡើងមកវិញបាន។
ដោយឃើញពស់ជាច្រើននៅក្នុងលូបង្គន់ បុរសជំនាញចាប់ពស់ដើម្បីយកទៅសង្គ្រោះក៏បានធ្វើការចុះទៅចាប់សត្វពស់ទាំងនោះយកមកខាងលើវិញ។
គួរបញ្ជាក់ថា បុរសនោះមានឈ្មោះថា «Muraliwale Hausla មកពី Jaunpur រដ្ឋ Uttar Pradesh ។ ខ្ញុំកំពុងជួយសង្គ្រោះសត្វជាច្រើនតាំងពីឆ្នាំ 2000។ ហើយយើងចង់ផ្ញើសារនៅក្នុងសង្គមរបស់យើងដើម្បីជួយសង្គ្រោះជីវិតសត្វ។ ខ្ញុំក៏ជួយសង្គ្រោះសត្វព្រៃ ពស់ e.t.c. ខ្ញុំចូលចិត្តធ្វើកិច្ចការសង្គម និងជួយជនក្រីក្រ»៕