លោកអ្នកច្បាស់ជាធ្លាប់លឺគេនិយាយតៗគ្នាយូរមកហើយ អំពីបុរសម្នាក់ជាជនជាតិចិន ដែលបុរសម្នាក់នោះមានកំពស់ខ្ពស់ជាងគេបំផុត បើប្រៀបធៀបនឹងមនុស្សនៅក្នុងទ្វីបអាស៊ី។បុរសដែលមានមាឌធំសង្ហារូបនោះមានកំពស់រហូតទៅដល់ 2.38m ហើយគាត់ជាជនជាតិចិន។
ពិតណាស់ បើយើងមើលតាមរយៈវីដេអូជាច្រើនដែលបានបង្ហោះនៅលើបណ្ដាញសង្គម ហើយមានការស៊ែរចែករំលែកដោយបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលផងនោះ ឃើ់ញថាបុរសម្នាក់នោះពិតជាខុសនឹងមនុស្សដទៃខ្លាំងមែនទែន តាមរយៈរូបរាងរបស់គាត់។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គ្រប់ពេលចេញដើរទៅណាមកណា បុរសរាងខ្ពស់ដូចដើមត្នោតរូបនេះតែងមានភរិយាបណ្ដូលចិត្តតាមទៅជាមួយពុំដែលខានឡើយ ហើយទំនាក់ទំនងរបស់ពួកគេត្រូវបានគេមើលឃើញថា មានភាពស្និតស្នាលស្អិតរមួតផងដែរ៕ អត្ថបទ៖ Khmer-Inside