ពេជ្រ សូលីកា ទម្លាយហេីយក្រោយហ្វេនៗសួរដល់រឿងប្តី (មានវីដេអូ)

តារាចម្រៀង ពេជ្រ សូលីកា ជាសិល្បការិនីល្បីថា មានសំណាងជាងគេ រូបសម្រស់ក៏ស្អាត កើតមកក៏ច្រៀងពិរោះ ដល់ពេលមានគូ ក៏ជាស្វាមីល្អហើយពូកែទៀត រីឯកូនប្រុសវិញក៏គួរឲ្យស្រឡាញ់។

ផ្ទុយទៅវិញ ស្រាប់តែប៉ុន្មានថ្ងៃមុននេះ ហ្វេនៗផ្ទុះការសង្ស័យថា ចំណងស្នេហ៍ដ៏ស្អិតរមួតរបស់ តារាចម្រៀងរូបនេះ ហាក់កំពុងមានបញ្ហារកាំរកូស ក្រោយពេល រូបនាងបង្ហោះសារប្លែកៗលើInstagram មិនតែប៉ុណ្ណោះ អ្នកទាំងពីរក៏លែងសូវបញ្ចេញ រូបភាពផ្អែមល្អែមនឹងគ្នាដូចមុន ពោលគឺសឹងតែគ្មានតែម្តង ក្រៅពីរូបភាព ក្នុងពីធីខួបរបស់កូនប្រុស គម្រប់២ឆ្នាំ។

ជាក់ស្តែង ក្រោយផ្ទុះពាក្យចចាមរាមនេះ ហ្វេនៗក៏ឆ្លៀតសួរទៅIdol ក្នុងការLive រឿងល្បីបែកបាក់គ្នានេះ ស្រាប់តែ តារាស្រីរូបនេះ បង្ហើបថា «ចានក្នុងរាវតែងទង្គិច ធម្មតាទេ ប្តីប្រពន្ធ រស់នៅជាមួយគ្នា តែងមានការអន់ចិត្តនឹងគ្នាចៀសមិនផុតឡើយ តែបើចង់ជឿលើព័ត៌មានក៏តាមចិត្ត មិនមែនជីវិតតារា មិនចេះអន់ចិត្តឯណា»៕

Leave a Reply

Your email address will not be published. Required fields are marked *