ព្រមាន…! ចិនទាញសញ្ញាព្រមានកម្រិតខ្ពស់ ចំពោះព្យុះទីហ្វុង Muifa ខណៈពលរដ្ឋ ១០លាននាក់កំពុង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីក្រុងសៀងហៃ ប្រទេសចិន ហាក់កំពុងទទួលរងនូវការគំរាមគំហែងពីព្យុះទីហ្វុង Muifa ក្នុងកម្រិតដ៏ខ្ពស់មួយ ដ្បិតឥទ្ធិពលនៃខ្យល់ព្យុះមួយនេះបានបង្កឲ្យមានគ្រោះធម្មជាតិមួយចំនួនទៀត និងបានធ្វើឲ្យប៉ះពាល់ដល់សកម្មភាពអាជីវកម្មនិងការរស់នៅរបស់ពលរដ្ឋជាច្រើននាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតត្រឹមពេលនេះខ្យល់ព្យុះដែលបានបោកបក់ក្នុងល្បឿនរហូតដល់ ១៦០គីឡូម៉ែត្រក្នុងមួយម៉ោងបានជំរុញឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយបរិមាណដ៏ច្រើននៃទឹកភ្លៀងក៏បានបង្កើតឲ្យមានជំនន់ទឹកភ្លៀងជន់លេចនៅក្នុងតំបន់មួយចំនួនផងដែរ ខណៈនៅតាមតំបន់ឆ្នេរសមុទ្រវិញបានកើតមានបញ្ហាបាក់ដីចំនួន ២ដងហើយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឥទ្ធិពលនៃខ្យល់ព្យុះក៏បានបង្ខំឲ្យអាជ្ញាធរអាកាសចរណ៍ចិនត្រូវសម្រេចលុបចោលជាបន្ទាន់ ចំពោះជើងហោះហើរជាច្រើន ដែលត្រូវធ្វើដំណើរមកកាន់ព្រលានយន្តហោះអន្តរជាតិចំនួន ២ក្នុងទីក្រុងសៀងហៃ ដើម្បីធានាឲ្យបាននូវសុវត្ថិភាពកម្រិតខ្ពស់សម្រាប់អ្នកដំណើរជាតិនិងអន្តរជាតិ។ អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះគឺយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញានេះបានឲ្យដឹង​ថា មានពលរដ្ឋចិនប្រមាណជា ១០លាននាក់កំពុងប្រឈមនឹងហានិភ័យនៃទឹកជំនន់ ខណៈភ្លៀងនឹងបន្តធ្លាក់ខ្លាំងក្នុងរយៈយូរបន្ថែមទៀតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ជូនថា នៅចំពោះមុខហានិភ័យនៃខ្យល់ព្យុះទីហ្វុង Muifa នេះអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយចិនបានសម្រេចទាញសញ្ញាព្រមានកម្រិតខ្ពស់រួចហើយទៅកាន់ប្រជាពលរដ្ឋ ខណៈក្រុមអ្នកជំនាញបានបញ្ជាក់ថា ព្យុះទីហ្វុង Muifa គឺជាព្យុះដែលមានគ្រោះថ្នាក់ខ្ពស់ជាងគេក្នុងចំណោមព្យុះជាច្រើនត្រូវបោកបក់កាត់ប្រទេសចិននៅក្នុងឆ្នាំ ​២០២២នេះ៕ ប្រភព៖ Khmernote

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *