នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សកម្មភាពជារូបភាពនៃស្ត្រីម្នាក់ បណ្ដើរសត្វចិញ្ចឹមរបស់ខ្លួនដើរតាមផ្លូវសាធារណៈ បានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញអ៊ីនធើណេត ក្រោយពីរូបភាព ត្រូវបានគេថតឡើង និងយកទៅបង្ហោះចែកចាយ។
ជាក់ស្ដែង ជុំវិញរូបភាពចំនួនពីរសន្លឹកនេះ មិនត្រូវបានបង្ហាញពីទីតាំង ដែលបានថតឡើងឡើយ ខណៈអ្នកបង្ហោះផ្ទាល់ បានចោទជាសំនួរសួរអ្នកប្រើប្រាស់បណ្ដាញសង្គមថា តើសត្វចិញ្ចឹមក្នុងរូបភាពជាឆ្កែចចក ឬជាសុនខ ព្រោះវាមើលទៅវាទំហំធំ និងរោមពណ៌ប្រផេះលាយពណ៌.ស ដូចជាឆ្កែចចកអីចឹង។
យ៉ាងណាមិញ មានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានអះអាងថា វាមិនមែនជាឆ្កែចចកឡើយ និងគ្រាន់តែជាសុនខប៉ុណ្ណោះ ដែលជាប្រភេទពូជសុនខអៀរឡង់ Irish Wofthond។ ហើយជាទូទៅ វារស់មិនយូរឆ្នាំ ដូចពូជសុនខដទៃឡើយ ប្រហែលចន្លោះពី៦ឆ្នាំ ទៅ១០ឆ្នាំប៉ុណ្ណោះ ដោយសារតែកម្ពស់ខ្ពស់ និងទម្ងន់ធ្ងន់របស់វា៕