មនុស្សប្រុសបែបណា ទើបអាចឱ្យអ្នកមានក្តីសុខពេញមួយជីវិត?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សស្រីគ្រប់រូប គឺសុទ្ធតែរំពឹងចង់បានមនុស្សប្រុសណាម្នាក់ ដែលអាចធ្វើឱ្យជីវិតពួកគេរស់នៅមានក្តីសុខបានពេញមួយជីវិត មិនមែនមនុស្សប្រុសដែលចូលមក គ្រាន់តែបំផ្លាញក្តីសុខនាង ហើយធ្វើឱ្យនាងកាន់តែគ្រាំគ្រាចិត្តនោះទេ ទើបនៅពេលដែលមនុស្សស្រីស្រលាញ់អ្នកណាម្នាក់ គឺរើសខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះហើយ មនុស្សស្រីបើចង់រើសដៃគូជីវិតត្រឹមត្រូវ គួរណាតែរើសប្រភេទមនុស្សប្រុសមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ព្រោះថាមនុស្សប្រុសបែបនេះ ទោះជាគ្មានគ្មានទ្រព្យ ឬរូបរាងសង្ហាយ៉ាងណាក៏ដោយ ក៏គេអាចធ្វើឱ្យអ្នករស់នៅយ៉ាងមានក្តីសុខពេញមួយជីវិតបានដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សប្រុសបែបណា ទើបអាចឱ្យអ្នកមានក្តីសុខពេញមួយជីវិត?

១. មនុស្សប្រុសហ្មត់ចត់និងច្បាស់លាស់៖ មនុស្សប្រុសដែលអាចឱ្យអ្នកជឿជាក់បានថាគេនឹងអាចផ្តល់ក្តីសុខឱ្យអ្នកបានពេញមួយជីវិត គឺជាមនុស្សប្រុសដែលមានភាពហ្មត់ចត់និងច្បាស់លាស់ ព្រោះមនុស្សប្រុសដែលមានទាំងពីរយ៉ាងនេះ បើគេថាស្រលាញ់ និងចង់ឱ្យអ្នកមានក្តីសុខហើយនោះ គេនឹងធ្វើវាឱ្យបាន មិនឱ្យអ្នកទឹកភ្នែកឬគ្រាំគ្រាចិត្តដោយសារតែគេឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. មនុស្សប្រុសពូកែយកចិត្តទុកដាក់៖ មនុស្សស្រីមិនថារឹងមាំយ៉ាងណាទេ ក៏ត្រូវការឱ្យមនុស្សប្រុសមកយកចិត្តទុកដាក់ជាមួយខ្លួនដែរ ដូច្នេះបើស្រលាញ់គួរ តែស្រលាញ់មនុស្សប្រុសណាដែលពូកែយកចិត្តទុកដាក់ ព្រោះអ្នកនឹងមិនឯកា ហេតុនេះ អ្នកត្រូវជ្រើសមនុស្សប្រុសដែលចេះយកចិត្តទុកដាក់ និងមិនព្រងើយកន្តើយជាមួយអ្នក ទើបជីវិតអ្នកទៅថ្ងៃក្រោយនឹងមានក្តីសុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. មនុស្សប្រុសដែលស្រលាញ់គ្រួសារអ្នក៖ ស្រីៗត្រូវចាំ មនុស្សប្រុសដែលអាចធ្វើឱ្យអ្នកមានក្តីសុខបាន គឺជាមនុស្សប្រុសដែលស្រលាញ់គ្រួសារអ្នក ដូចគ្រួសារគេ ព្រោះថ្ងៃក្រោយទៅ មិនថាមានបញ្ហាអ្វីគេនឹងមិនងាយបោះបង់អ្នកចោលដោយងាយឡើយ លើសពីនេះ គេក៏មិនមើលងាយគ្រួសារអ្នកដែរ ផ្ទុយទៅវិញ មានតែមើលថែ និងផ្តល់តម្លៃឱ្យគ្រួសារអ្នកបានកាន់តែច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. មនុស្សប្រុសដែលមិនគិតចង់ឈ្នះអ្នក៖​​ ជ្រើសយកមនុស្សប្រុសដែលមិនគិតចង់យកឈ្នះអ្នក រាល់ពេលដែលឈ្លោះគ្នា ព្រោះមនុស្សប្រុសបែបនេះ មិនថាឈ្លោះជាមួយអ្នកប៉ុន្មានដង ក៏គ្មានថ្ងៃបែកបាក់គ្នា ឬប្រើអំពើហិង្សានិងពាក្យសម្តីមិនសមរម្យដាក់អ្នកដែរ ម្យ៉ាងស្នេហាដែលមិនគិតចង់យកចាញ់ឈ្នះគ្នានេះ គឺជាស្នេហាដែលរឹងមាំ និងគ្មានអ្វីមកបំបែកបំបាក់បានដោយងាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. មនុស្សប្រុសស្មោះត្រង់៖ ភាពស្មោះត្រង់គឺជាចំណុចសំខាន់បំផុត ក្នុងការជ្រើសរើសមនុស្សប្រុសដែលខ្លួនស្រលាញ់ ព្រោះបើគ្មានភាពស្មោះត្រង់ទេ ថ្ងៃក្រោយទៅ មិនថាគេរកលុយបានច្រើនប៉ុណ្ណា ក៏មិនអាចធ្វើឱ្យអ្នកមានក្តីសុខបានដែរ តែបើអ្នករើសមនុស្សប្រុសដែលមានភាពស្មោះត្រង់ជាមួយអ្នក មិនថាថ្ងៃក្រោយជួបទុក្ខ ក្រលំបាកវេទនាយ៉ាងណាទេ ក៏អ្នកអាចមានក្តីសុខបានដែរ ឱ្យតែស្មោះត្រង់និងតស៊ូជាមួយគ្នា៕ ប្រភព៖ Khmerlaod

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *