យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា នៅវេលាម៉ោង ០៨៖៣០នាទីព្រឹក ថ្ងៃសុក្រ ៥រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុច ផ្ទះលេខផ្លូវទន្លេមេគង្គ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ ធី ឌីណា ភេទ ស្រី អាយុ ៣៦ ឆាំ្ន ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ។
មូលហេតុ: បណ្តាលមកពីបោះកន្ទុយបារីបង្កជាអគ្គិភ័យ។ ប្រភេទសំណង់: ឃ្លាំងឈើស័ង្កសីទំហំ ៦ម៉ែត្រ X ៨ម៉ែត្រ ។ ខូចខាតសម្ភារ៖ ឆេះខូចខាតសម្ភារសំបកកង់ចាស់ៗទុកចោលមួយចំនួននឹងពុំបណ្ដាលអោយឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។ ស្លា,ប់មនុស្ស : គ្មាន ។ របួសមនុស្ស: គ្មាន ។ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើរនឹង ០៦ម៉ែត្រគូប ។ រថយន្តជំនួយអូស៊ីអាយស៊ីជ្រោយចង្វារចំនួន ០៥ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៤ឡានស្មើរនឹង២៤ម៉ែត្រគូប ។ ពន្លត់ចប់ : នៅម៉ោង ៩និង០០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែល ៕ ប្រភព៖ KhmerNote