កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ២ បានបញ្ចប់ និង បានរកឃើញម្ចាស់ជ័យលាភីលេខ ១ បានទៅលើ ថែល ថៃ ដោយឡែកនៅឆ្នាំ ២០២៣ នេះ កម្មវិធីប្រកួតចម្រៀងមួយនេះ ក៏កំពុងចាប់ផ្តើមដំណើរការនៃការដាក់ពាក្យប្រកួតសម្រាប់រដូវកាលទី ៣ ហើយ។
ជាក់ស្តែង កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ តាមរយៈផេកផ្លូវការ The Voice Cambodia បានបង្ហោះនូវ Teaser ដំបូងនៃកម្មវិធីសម្រាបរដូវកាលទី ៣ ដោយឆ្នាំនេះនឹងមានគណៈកម្មការចំនួន ៤ រូប រួមមាន អ្នកនាង ឱក សុគន្ធកញ្ញា, អ្នកនាង ពេជ្រ សោភា, លោក ណុប បាយ៉ារិទ្ធ និង លោក ឆន សុវណ្ណារាជ។
Teaser ដំបូងនៃកម្មវិធី The Voice Cambodia រដូវកាលទី ៣ នេះ បានធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបចិត្ត និង ផ្ទុះការសរសើរយ៉ាងខ្លាំង ដោយវីដេអូនោះត្រូវបានគណៈកម្មការទាំង ៤ បង្ហាញវត្តមានក្នុងឈុតគុនល្បុក្កតោ ព្រមទាំងបានបញ្ចេញក្បាច់គុនល្បុក្កតោក្នុងឈុត Teaser នោះផងដែរ។
ក្នុងនោះ មិនត្រឹមតែមានការសរសើរទៅលើ Teaser ដែលបានលើកយកក្បាច់គុនល្បុក្កតោមកបង្ហាញនោះទេ តែអ្នកគាំទ្របានទស្សនាពិតជារំភើបចិត្ត និង ព្រឺសម្បុរយ៉ាងខ្លាំងពីចង្វាក់ភ្លេងអមនឹងការបង្ហាញក្បាច់គុនល្បុក្កតោរបស់គណៈកម្មការទាំង ៤ រូប៕ ប្រភព៖ ប្រជាប្រិយ