ថ្មីៗនេះ រឿងរ៉ាវរំភើបចិត្តរវាងគូស្នេហ៍ម៉ាឡេស៊ី ដែលខាងប្រុសលុតជង្គង់សុំគូស្នេហ៍រៀបការ អមដោយកាដូរថយន្ដទំនើបហាក់កំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង។
រឿងនេះ បានកើតឡើងនៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី ដោយគូស្នេហ៍មួយគូនេះ បានទាក់ទងគ្នាមកជាង ៧ ឆ្នាំមកហើយ ហើយនៅទីបំផុតខាងប្រុសបានរៀបចំគម្រោងការជាមួយក្រុមមិត្តភក្ដិដើម្បីពញ្ញាក់អារម្មណ៍សុំគូស្នេហ៍រៀបការ។
គម្រោងសុំរៀបការនេះ មិនត្រឹមតែមានការតុបតែងលម្អផ្កាភ្លើង កាំជ្រួច បាច់ផ្កា និង ចិញ្ចៀនពេជ្រនោះទេ គឺមានកាដូរថយន្តទំនើបម៉ាក Porsche ដាក់នៅទូកញ្ចក់យ៉ាងថ្មីសន្លាងមួយគ្រឿងថែមទៀត អមដោយប្រយោគថា៖ «បងនៅរស់ដើម្បីអូន ហើយធ្វើអ្វីគ្រប់យ៉ាងដើម្បីអូន»៕ ប្រភព៖ ប្រជាប្រិយ