កញ្ញា សាឡាត់ ស្រីឡាង ត្រូវបានគេស្គាល់ថាជាតារាសម្តែងស្រីមួយរូប ដ៏មានប្រជាប្រិយភាពនៅក្នុងស្រទាប់យុវវ័យនាពេលបច្ចុប្បន្ន ជាពិសេសការបង្ហោះសារ Drama លេងសើចនៅលើបណ្ដាញសង្គមរបស់នាង ហាក់ទទួលបានការចាប់អារម្មណ៍ និងចូលខមិនយ៉ាងច្រើនពីហ្វេនៗរបស់នាង។
តាមរយៈការបោះជំហានចូលក្នុងវិថីសិល្បៈតាំងពីឆ្នាំ ២០១៤ កញ្ញា បានក្លាយជាតួអង្គឯកក្នុងរឿងភាគទូរទស្សន៍ជាច្រើន ព្រមទាំងទទួលបានគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រិយមិត្តផងដែរ។
អ្វីដែលគួរឱ្យកត់សម្គាល់ ស្រីឡាង ត្រូវបានប្រិយមិត្តនៅលើបណ្តាញសង្គមជាច្រើនកោតសរសើរអំពីការលេងស្ទីលសម្លៀកបំពាក់កាលីបៗបែបយុវវ័យសម័យថ្មី ព្រមទាំងមានរូបសម្រស់ស្រស់ស្អាត ញញឹមមានមន្តស្នេហ៍ទាក់ទាញមិនធម្មតាឡើយ៕ Fan-Dara