លោក ព្រីន ដែលប្រិយមិត្ត និងទស្សនិកជន បានស្គាល់ថា ជាតារាសម្តែងមួយរូប ដែលមានទាំងរូបសម្រស់ស្រស់សង្ហា និងទេពកោសល្យ ព្រមទាំងសមត្ថភាពខ្ពស់នៅក្នុងការសម្តែង និងជាដៃគូដ៏សក្ដិសមជាមួយនឹងតួស្រី កញ្ញា រចនា រ៉ាវ៉ាឌី ទទួលបាននូវចំណាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រសឹងតែគ្រប់ខ្សែភាពយន្តតែម្តង ជារឿយៗតែងបង្ហោះរូបនៅលើបហ្វេសប៊ុករបស់ខ្លួនពុំសូវដាច់ឡើយ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ គ្រប់រូបភាពរបស់លោក ព្រីន ដែលបានបង្ហោះនៅលើបណ្ដាញសង្គមនោះ ត្រូវបានគេមើលឃើញថា ទទួលបានការគាំទ្រចុច React បេះដូង និងមេដៃយ៉ាងច្រើនផងដែរ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺ មុននេះស្រាប់តែ លោក ព្រីន បានបង្ហោះរូបភាពប៉ុន្មានសន្លឹកទៀតនៅលើហ្វេសប៊ុករបស់ខ្លួន ស្ថិតក្នុងសម្លៀកបំពាក់ប្រឡាក់ភក់ជ្រាំពេញប្រាណ ប៉ុន្តែត្រូវបានមហាជនអ្នកគាំទ្ររបស់ខ្លួនចូលទៅបញ្ចេញមតិថា នៅតែសង្ហា៕ អត្ថបទ៖ Fan-Dara