មើលមួយខ្វាច់នាំគ្នាបះសក់ច្រូង ស្មានថាសត្វចម្លែក ដល់ដឹងការពិតសឹងបាក់ចង្កេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​ម្នាក់ បាន​ធ្វើឱ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុកជាច្រើននាំគ្នាភ័យស្លន់ស្លោ ក្រោយ​រូបលោកធ្វើ​ការ​បង្ហោះ​រូបភាព​មួយ​ចំនួន​នៃ​វត្ថុ​ម្យ៉ាង​រូបរាងគួរ​ឱ្យ​ខ្លាច​វារ​ចេញ​ពី​ផ្ទៃ​សមុទ្រ​មក​លើ​ឆ្នេរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​ម្នាក់​ឈ្មោះ Jan Vorster បាន​ចែក​រំលែក​រូបភាព​មួយ​ចំនួន​នៃ​វត្ថុ​គួរ​ឱ្យ​ខ្លាច​ម្យ៉ាង ដែល​លោក​ថត​ចេញ​ពី​ឆ្នេរ​សមុទ្រ​នៃ​ស្រុក​កំណើត​របស់​លោក​នៅ Still Bay ខេត្ត Western Cape ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ រូបភាព​ដ៏​គួរ​ឱ្យ​ខ្លាច​នោះ​ដែរ ត្រូវ​បាន​អ្នក​លេង​តាម​បណ្ដាញ​សង្គម​នាំ​គ្នា​ផ្ទុះ​ការ​វែកញែក​ព្រោង​ព្រាត ដោយ​មួយ​ចំនួន​ក៏​បញ្ចេញ​មតិ​យល់​ច្រឡំ​ថា​នោះ​គឺ​ជា​សត្វ​ចម្លែក ឬ ពពួក​សត្វ​ក្រៅ​ភព​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​មិញ បើ​តាម​ការបញ្ជាក់​របស់​បុរស​ជា​អ្នក​បង្ហោះ​រូបភាព​ទាំង​នោះ បាន​ទម្លាយ​ឱ្យ​ដឹង​ថា លោក​មិន​នឹក​ស្មាន​ថា រូបភាព​ដែល​លោក​បង្ហោះ​ក្នុង​បំណង​លើក​កម្ពស់​ពី​ការ​យល់ដឹង​អំពី​ការ​ខូចខាត​ដល់​បរិស្ថាន​នេះ អាច​ធ្វើ​ឱ្យ​មហាជន​នាំ​គ្នា​យល់​ច្រឡំ និង ភ័យ​ខ្លាច​ថា​ជា​សត្វ​ចម្លែក​ទាល់​តែ​សោះ។ តាម​ពិត​ទៅ រូបភាព​ដែល​លោក​ថត​ទាំង​នោះ គឺ​គ្រាន់​តែ​ជា​ដើម​ប្រទាល​កន្ទុយ​ក្រពើ​ដែល​វា​ស្ងួត​ក្រៀម​តែ​ប៉ុណ្ណោះ៕ ប្រភព៖ ប្រជាប្រិយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *