យី…! ដាច់ចិត្តទៅរស់នៅលើដើមឈើ​ម្នាក់ឯង ក្នុងព្រៃស្ងាត់ ព្រោះតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ ជីវិតរស់នៅរបស់បុរសម្នាក់ បានធ្វើឱ្យមានការភ្ញាក់ផ្អើល និង អាណិតអាសូរមិនតិចឡើយពីសំណាក់បណ្តាញសង្គម ដែលសុខចិត្តទ្រាំរស់នៅលើដើមឈើរាប់ឆ្នាំ ក្រោយពីធ្លាក់ខ្លួនអត់ការងារ គ្មានចំណូលមួយកាក់មួយសេន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមព័ត៌មានបានឱ្យដឹងថា បុរសខាងលើនេះមានអាយុ ៤៧ ឆ្នាំ នៅលីវ ជាអ្នកខេត្តខន់កេន បានឡើងមកក្រុងបាងកកដើម្បីមកធ្វើការតាំងពី ៧ ឆ្នាំមុនមកម្ល៉េះ។ កាលពីឡើងមកដំបូង បានធ្វើជាជាងជួសជុលម៉ាស៊ីនត្រជាក់ មានប្រាក់ចំណូលគួរសមអាចជួលបន្ទប់រស់នៅបានធម្មតា តែមកដល់ពេលកូវីដ-១៩​ រាតត្បាត ក៏ចាប់ផ្តើមគ្មានការងាធ្វើ គ្មានចំណូល និង គ្មានលុយឱ្យថ្លៃបន្ទប់ជួលឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះជំពាក់ម្ចាស់បន្ទប់ចំនួន ៣ ខែ បុរសម្នាក់នេះក្រែងចិត្តក៏បានប្រមូលអីវ៉ាន់ចេញមកទាំងដែលគ្មានកន្លែងនៅបន្តទៀត តែក៏នឹកឃើញទៅនៅលើដើមឈើនាក្នុងព្រៃវិញ។ បុរសខាងលើបន្តទៀតថា មូលហេតុដែលមកនៅលើដើមឈើ មិននៅលើដីនោះ ព្រោះនេះគឺជាព្រៃការរស់នៅលើទីខ្ពស់ៗគឺសុវត្ថិភាព ពីពពួកសត្វសាហាវមានពិស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកការរស់នៅរបស់ខ្លួននេះ មិនមានការធ្វើម្ហូបអាហារអ្វីនោះទេ គ្មានទឹកគ្មានភ្លើងឡើយ ទូរស័ព្ទក៏មិនមាន មានតែការហូបចុកធម្មតា និង ដេកនៅលើទីនោះ ចំណែកការងូតទឹកវិញ គឺខ្លួនបានទៅសុំទឹកពីអ្នកស្រុកមកងូត។ ដោយឡែកខ្លួនបានរស់នៅទីនេះមកជាង ៣ ឆ្នាំ ទៅហើយ មិនហ៊ានត្រលប់ទៅស្រុកវិញទេ ព្រោះមិនមានទ្រព្យសម្បត្តិដុំកំភួន ខ្លាចអ្នកស្រុកនិន្ទា បានត្រឹមតែដើរស៊ីឈ្នួលគេ យកប្រាក់ចិញ្ចឹមជីវិតបន្តិចបន្តួចប៉ុណ្ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *