មានការចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គមអំពីនារីរូបស្រស់ម្នាក់ម្ចាស់ហាងលក់ទាអាំងដែលល្បីទូទាំងប្រទេសថៃ ដោយអ្នកលក់ខាងលើនេះមានរូបសម្រស់ស្រស់ស្អាតខ្លាំងមែនទែន។
ក្រៅពីរូបសម្រស់ស្រស់សោភាហើយនោះ អ្នកលក់ខាងលើក៏ពូកែក្នុងការទាក់ទាញម៉ូយផងដែរ ជាពិសេសម៉ូយជាបុរសៗដែលឈ្លក់វង្វេងចង់ឃើញសម្រស់អូនអ្នកលក់ជារាងរាល់ថ្ងៃ។
ដៃកាន់បង្វិលទាចង្កាក់របស់ខ្លួននោះ កញ្ញាស្រស់ស្អាតក៏បានតុបតែងខ្លួនបែបសិចស៊ីបន្តិចដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ភ្លៀវ និងម៉ូយៗបុរសៗរបស់ខ្លួនផងដែរ។
ជាការពិតណាស់យុទ្ធសាស្ត្រក្នុងការទាក់ទាញម៉ូយតែងតែមានជាច្រើនបែប ច្រើនសណ្ឋាន ហើយបើនៅក្នុងប្រទេសថៃដូចនារីរូបស្រស់ខាងលើនេះ វាស្ទើតែជាសាមញ្ញទៅហើយសម្រាប់យុទ្ធសាស្ត្រលក់បែបនេះ។
បើលោកអ្នកបានទៅលេងនៅឯប្រទេសថៃ អ្នកអាចនឹងមានអារម្មណ៍ប្លែកច្រើន ជាមួយនឹងមុខម្ហូប ភាពរួសរាយរាក់ទាក់ និងទំនៀមទម្លាប់ប្រពៃណីជាដើម៕